Connect with us

ព័ត៌មានជាតិ

ឆ្នាំនេះតម្លៃផ្លែទុរេន ក្នុងខេត្តបាត់ដំបង ទម្ងន់ ចាប់​ពី​ ៣ គីឡូក្រោមឡើងទៅ ត្រូវ​ទីផ្សារ​នាំ​ចេញ

បានផុស

នៅ

នៅឆ្នាំនេះទិន្នផលផ្លែទុរេននៅក្នុងខេត្តបាត់ដំបង ត្រូវបានកសិករកំពុងប្រមូលទិន្នផលជាបន្តបន្ទាប់ លើស្រុកចំនួន​ ៣ ក្នុងខេត្តបាត់ដំបង ហើយការដាំដុះក្នុងស្រុកសំឡូតបានឈានមុខគេ ខណះឆ្នាំនេះបានកើនទាំងផ្ទៃដីដាំដុះទាំងផ្ទៃដីប្រមូលផល។

បើតាមមន្ត្រីនៃមន្ទីរកសិកម្មខេត្ត​បាត់ដំបង​បានបញ្ជាក់ថា តាមបណ្តាស្រុកគោលដៅ ដំណាំទុរេនមានការកើនឡើងក្នុងខេត្តបាត់ដំបង ខណះនៅឆ្នាំនេះផ្ទៃដី ប្រមូលផលបានកើនឡើងដល់ទៅ ៤៦០ ហិកតា បើធៀបឆ្នាំមុនមានចំនួន​៤១៧ ហិកតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកទិន្នផលបើទោះបីមានការប្រឈមខ្លះៗ និងអាកាសធាតុក៏ទិន្នផលបានហុចឲ្យបានគួរឲ្យកត់សម្គាល់ ខណះការដាំដុះរបស់កសិករ បានយល់ដឹងអំពីបច្ចេកទេសក្នុងការដាំដុះជាងមុន ដើម្បីតម្រូវលើទីផ្សារក្នុងនិងក្រៅស្រុក ទៅលើបរិមាណនិងគុណភាពស្របតាមស្តង់ដា ដោយកសិករមិនប្រើប្រាស់សារធាតុគីមីក្នុងការពង្រីកបរិមាណនិងគុណភាពនោះទេ គឺដើម្បីរក្សាភាពល្បីល្បាញតាមធម្មជាតិឲ្យនៅឋិត ថេរទាំងក្នុងនិងក្រៅស្រុកដដែល ដើម្បីជាការលើកមុខមាត់ខេត្តដ៏មានសក្តានុពលផ្នែកវិស័យកសិកម្មមួយនេះ ឲ្យកាន់តែល្បី សុះសាយថែមទៀត ខណះផ្លែទុរេនក្នុងខេត្តបាត់ដំបងឆ្នាំនេះទីផ្សារក្រៅស្រុកមានតម្រូវការនាំចេញមួយចំនួនផងដែរ។

មន្ត្រីកសិកម្មទទួបន្ទុកផ្នែកទិន្នន័យក្នុងវិស័យកសិកម្មខេត្តបានឲ្យដឹងថា គឹតត្រឹមថ្ងៃទី១៧ខែឧសភា ផលដំណាំទុរេនលើស្រុកចំនួន៣នៃខេត្តបាត់ដំបង មានផ្ទៃដីប្រមូលផលផ្លែទុរេន មានសន្ទស្សន៍ដល់ទៅ ៤៦០ ហិកតា បើធៀបនិងឆ្នាំមុន មានផ្ទៃដីប្រមូលផលត្រឹម៤១៧ហិកតាប៉ុណ្ណោះ លើផ្ទៃដីសរុបដែលបានកើនឡើងលើស្រុកទាំង៣មានជាង​ ១២០០ ហិកតា។

បើតាមលោ ហេង សិទ្ធ តម្លៃផ្លែទុរេនសម្រាប់ទីផ្សារក្នុងស្រុកឆ្នាំនេះ តម្លៃមិនខុសពីឆ្នាំមុននោះទេ គឺចន្លោះពី ១៤​ ០០០ ដល់ ១៨ ០០០រៀល ក្នុង១គីឡូក្រាមតាមប្រភេទផ្លែទុរេន ខណះឆ្នាំនេះទីផ្សារក្រៅស្រុកមានតម្រូវការនាំចេញផងដោយតម្រូវសម្រាប់នាំចេញចាប់ពី ៣ គីឡូក្រាមឡើង ហើយចាប់ពី ៣ គីឡូក្រាមចុះក្រោម សម្រាប់តម្រូវលើទីផ្សារក្នុងស្រុក៕
អត្ថបទ÷សៅ សារិទ្ធ14:38

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ​ថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ

ព័ត៌មានជាតិ២ ម៉ោង មុន

ឆ្នាំនេះតម្លៃផ្លែទុរេន ក្នុងខេត្តបាត់ដំបង ទម្ងន់ ចាប់​ពី​ ៣ គីឡូក្រោមឡើងទៅ ត្រូវ​ទីផ្សារ​នាំ​ចេញ

ជីវិតកម្សាន្ដ២ ម៉ោង មុន

បវរកញ្ញា Rachel Gupta ប្រកាសលាលែងតំណែង MGI ឯស្ថាប័នសុំយកមកុដវិញឆាប់ៗ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្លាប់៤ ក្នុងហេតុការណ៍ភ្លើងឆេះបារនៅទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ជំរុញមន្ត្រីមូលដ្ឋាន​ឃុំដំរីផុង ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ​​ឲ្យ​ទាន់ពេលវេលា

Sokha Hotels

ព័ត៌មានពេញនិយម