ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌបឹងកេងកង ផ្លាស់ប្ដូរប្រព័ន្ធលូចាស់ៗ បញ្ចៀសការជន់លិច នារដូវវស្សា
ដើម្បីបញ្ចៀសការជន់លិចនៅពេលមានភ្លៀងធ្លាក់ក្នុងរដូវវស្សា អាជ្ញាធរខណ្ឌបឹងកេងកង បានដាក់គ្រឿងចក្រជីកយកប្រព័ន្ធលូចាស់ទ្រុឌទ្រោមចេញ និងដាក់ប្រព័ន្ធលូបង្ហូរទឹកថ្មី ដែលមានទំហំធំជាងមុន ធ្វើឲ្យលំហូរទឹកអាចហូរបានទាន់ពេលវេលា។

ជាក់ស្ដែង អាជ្ញាធរខណ្ឌបឹងកេងកង បានចាប់ផ្ដើមធ្វើការផ្លាស់ប្ដូរប្រព័ន្ធលូ ចាប់ពីចំណុចផ្លូវលេខ ៤០២ កែង ១៧៣ រហូតទៅដល់ផ្លូវលេខ ៤០២ កែង ១៩៩ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។


តាមការបញ្ជាក់ពី លោក ហូរ លី ជាប្រជាពលរដ្ឋ បានលើកឡើងថា ប្រព័ន្ធលូចាស់នេះមិនអាចប្រើប្រាស់ក្នុងការបង្ហូរទឹកបានលឿននោះទេ ដោយសារតែប្រព័ន្ធលូមានសភាពចាស់ទ្រុឌទ្រោមទៅហើយ ម្យ៉ាងវិញទៀតមានទំហំតូច និងកំណកដីនៅខាងក្នុងនោះផងដែរ នៅពេលមានភ្លៀងម្ដងៗ តែងមានទឹកដក់នៅលើចិញ្ចើមផ្លូវ លំហូរទឹកមានការយឺតយ៉ាវ។

ចំណែក អ្នកស្រី ដានី ជាអ្នកលក់ដូរនៅតំបន់នោះ បានលើកឡើងពីបញ្ហាលំហូរទឹកមានការយឺតយ៉ាវនៅពេលមានភ្លៀងធ្លាក់មក។ បន្ថែមនេះ អ្នកស្រី ក៏បានសម្ដែងក្ដីសប្បាយរីករាយចំពោះការយកចិត្តទុកដាក់ពីអាជ្ញាធរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានផងដែរ។

ដោយឡែក លោក ហេង ពិសិដ្ឋ អភិបាលរងខណ្ឌបឹងកេងកង បានបញ្ជាក់ថា ដោយសារតែប្រព័ន្ធលូបង្ហូរទឹកទាំងនេះមានសភាពចាស់ទ្រុឌទ្រោមមិនអាចប្រើប្រាស់បានបន្តទៀត ហើយក៏មានប្រជាពលរដ្ឋរាយការណ៍មកអាជ្ញាធរពីបញ្ហាមានទឹកដក់ និងមិនអាចរំដោះទឹកបានទាន់ពេល ទើបអាជ្ញាធរបានដាក់គ្រឿងចក្រធ្វើការផ្លាស់ប្ដូរប្រព័ន្ធលូមានប្រវែង ៧៥០ ម៉ែត្រ ចាប់ពីចំណុចផ្លូវលេខ ៤០២ កែង ១៧៣ រហូតដល់ផ្លូវលេខ ៤០២ កែង ១៩៩ ដោយដាក់ប្រព័ន្ធលូទំហំ ០.៨ តឹក ដើម្បីរំដោះទឹកឲ្យបានទាន់ពេលវេលា។


ជាមួយនេះ លោកអភិបាលរង ក៏បានសំណូមពរដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមមេត្តាទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងយកសំរាមមកចោលតាមម៉ោងកំណត់របស់ក្រុមហ៊ុនប្រមូលសំរាមនីមួយៗ ជៀសវាងការចោលសំរាមទុកដាក់គ្មានសណ្ដាប់ធ្នាប់ ជាហេតុធ្វើឲ្យបាត់បង់សោភ័ណភាពក្នុងមូលដ្ឋាន និងអាចធ្វើឲ្យសំរាមធ្លាក់ចូលមាត់លូបង្កជាការជន់លិចពេលមានភ្លៀងធ្លាក់មក៕
អត្ថបទ ៖ ម៉េង


-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៧ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


