ព័ត៌មានជាតិ
ប្រព័ន្ធលូបង្ហូរទឹក ជាផ្នែកសំខាន់ដែលអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ ដើម្បីបញ្ចៀសការជន់លិចនៅរដូវវស្សា
ប្រព័ន្ធលូបង្ហូរទឹក គឺជាផ្នែកដ៏សំខាន់ដែលអាជ្ញាធរនៅតាមថ្នាក់មូលដ្ឋានទាំងអស់ ត្រូវចាំបាច់គិតគូរយកចិត្តទុកដាក់ ដើម្បីបញ្ចៀសការជន់លិចនៅមុនរដូវវស្សាចូលមកដល់។


កាលពីព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៦ នេះ អាជ្ញាធរ នៃរដ្ឋបាលខណ្ឌដូនពេញ និងការិយាល័យសាធារណការ ដឹកនាំដោយលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ មន្ត្រីបច្ចេកទេសចុះត្រួតពិនិត្យមើលប្រព័ន្ធលូបង្ហូរទឹក និងគម្របលូ ដើម្បីជៀសវាងមានការជន់លិចទឹកលើផ្លូវ ពេលមានភ្លៀងធ្លាក់នារដូវវស្សាខាងមុខ នៅតាមបណ្តោយផ្លូវលេខ ១៣ ស្ថិតក្នុងសង្កាត់ផ្សារចាស់ សង្កាត់ផ្សារកណ្តាលទី ១ និងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលជាប្រព័ន្ធលូមេអាទិភាពសំខាន់មួយក្នុងមូលដ្ឋាន បានដើរតួនាទីសំខាន់បម្រើដល់ការបង្ហូរទឹកជាចាំបាច់។


លោក ជា ខេមា បានឲ្យដឹងថា អាជ្ញាធរខណ្ឌ បានចាប់ផ្តើមអនុវត្តការកាយ និងស្តារប្រព័ន្ធលូអាទិភាពនេះ ដើម្បីបញ្ចៀសកុំឲ្យជន់លិចនារដូវវស្សា ដែលអាចបង្កការលំបាកដល់ពលរដ្ឋរស់នៅ និងកំពុងប្រើប្រាស់លើដងផ្លូវ។



ចំពោះកិច្ចការងារកាយ និងស្តារប្រព័ន្ធលូបង្ហូរទឹកនេះ អាជ្ញាធរទាំង ១៤ ខណ្ឌ នៅទូទាំងរាជធានីភ្នំពេញ ក៏បាននិងកំពុងយកចិត្តទុកដាក់ផងដែរ ក្នុងការធានាឲ្យប្រព័ន្ធលូតូចធំក្នុងមូលដ្ឋានរបស់ខ្លួន អាចហូរទឹកបានដោយមិនមានការរាំងស្ទះ បង្កឡើងដោយឧបសគ្គណាមួយ ដូចជា កាកសំណល់ ឬសំរាមនានា ដើម្បីបញ្ចៀសការជន់លិច ក្នុងពេលដែលរដូវវស្សាកាន់តែកៀកមកដល់៕
អត្ថបទ ៖ សុភា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


