ព័ត៌មានជាតិ
មន្ត្រីជំនាញបន្តឃាត់បានរថយន្ដនាំចូលសត្វមាន់រស់ និងពងមាន់ខុសច្បាប់ពីប្រទេសវៀតណាម
ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានស្ទាក់ចាប់រថយន្តម៉ាក SSANGYONG ISTANA ចំនួន២គ្រឿង ដែលលួចនាំចូលសត្វមាន់រស់ និងពងមាន់ខុសច្បាប់ពីប្រទេសវៀតណាមតាមច្រករបៀង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ប្រតិបត្តិការស្ទាក់ចាប់រថយន្ដទាំងពីរគ្រឿងនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣និង០៥នាទីទាបភ្លឺ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចផ្លូវជាតិ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់រថយន្តចំនួន២គ្រឿង ម៉ាក SSANGYONG ISTANA រថយន្តទី១ ដឹកស៊ុតមាន់ចំនួន ១០០ដុំ ស្មើនឹង ៣០០០០គ្រាប់។ រថយន្តទី២ ដឹកសត្វមាន់រស់ចំនួន ៨០៥ក្បាល ឃាត់លើផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើតាមលោក ហ៊ុន សារ៉ាត់ តាមការឆ្លើយបញ្ជាក់ពីម្ចាស់រថយន្ដទាំងពីរគ្រឿង សត្វមាន់រស់ និងស៊ុតមាន់ទាំងនេះ បានដឹកចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

ក្រោយពីឃាត់បាន ក្រុមការងារបាននាំយកវត្ថុតាង និងបទល្មើសខាងលើ មករក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕
អត្ថបទ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


