ព័ត៌មានជាតិ
បារីជិត ៥ពាន់កញ្ចប់ ដែលនាំឆ្លងដែនចេញពីកម្ពុជា ត្រូវទាហានថៃចាប់បាន
បារីជាច្រើនប្រភេទ ចំនួន ៤.៦៤០ កញ្ចប់ ដែលធ្លាប់លួចឆ្លងដែនចេញពីកម្ពុជាចូលទៅក្នុងទឹកដីថៃ ត្រូវបានទាហានឈុតខ្មៅថៃចាប់បាន ដែលជាញឹកញាប់ទំនិញបារីប្រភេទនេះគឺនៅតែបន្តហូរចេញពីកម្ពុជា បានយ៉ាងរលូនដល់គេមិនដឹងថាតើជនល្មើសជានរណា ហើយមានខ្នងប៉ុណ្ណា បានជាបន្តនាំចេញតាមច្រករបៀងចូលទៅក្នុងប្រទេសថៃឥតឈប់ឈរ បើទោះបីជាមានការចាប់ជាញឹកញាប់ក៏ដោយ។

យោងតាមការផ្សាយរបស់គេហទំព័រប្រទេសថៃបានបញ្ជាក់ថា នៅរសៀលថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៦ កម្លាំងកងរយលេខ ១២០៧ និងកម្លាំងយោធាការពារព្រំដែនលេខ ១២ របស់ថៃបានធ្វើការបង្ហោះដ្រូនដើម្បីល្បាតតាមបន្ទាត់ព្រំដែនក៏បានប្រទះឃើញរថយន្តមួយគ្រឿង ដែលកំពុងឈប់សុំចតនៅក្នុងចំការអំពៅ ក្បែរអូរព្រំដែន នៅត្រង់ចំណុច ភូមិណងព្រឺ ឃុំផានសឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ។
នៅពេលកម្លាំងថ្មើជើងបានចុះទៅដល់ហើយក៏បានពិនិត្យឃើញថា នៅគូទរថយន្តមានការ៉ុងចំនួន ៨ ការ៉ុង ដែលក្នុងនោះមានបារីបរទេសជាច្រើនម៉ាកសរុបចំនួន ៤ ៦៤០ កញ្ចប់ ស្លាកលេខរថយន្តចំនួន ២ ផ្ទាំង និងទំនិញផ្សេងៗមួយចំនួនទៀត។
អ្នកបើកបររថយន្តជាជនជាតិថៃ រស់នៅខេត្តស៊ីសាកេត ដោយគេបានសារភាពថា បារីទាំងនេះគឺរូបគេជាអ្នកស៊ីឈ្នួលដឹកដោយទទួលមកតាមច្រកមួយក្នុងទឹកដីណងព្រឺ ដែលប្រឈមនឹងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
បច្ចុប្បន្នអ្នកបើកបររថយន្ត រួមជាមួយនឹងវត្ថុតាងល្មើសច្បាប់ ត្រូវបានកម្លាំងយោធាឈុតខ្មៅថៃ បញ្ជូនទៅកាន់ស្នាក់ការគយនិងរដ្ឋាករ ក្នុងខេត្តស្រះកែវដើម្បីពិនិត្យ សាកសួរបន្ត និងអនុវត្តទៅតាមនីតិវិធីច្បាប់ ៕



អត្ថបទ ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


