Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែ​ប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ

បានផុស

នៅ

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​បង្ហើបថាសម្ភារៈសឹក​កម្ពុជា​សម្រាប់ត្រៀម​ក្នុង​យថាហេតុ​ណាមួយ​នៃ​សង្គ្រាមមិនមែន​មាន​ត្រឹមអ្វីដែល​បាន​ឃើញ​លើ​បណ្ដាញ​សង្គម​ទេ។ សម្ដេច​លើក​ឡើង​បែប​នេះ​ក្នុង​ពេល​ជួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ប្រទេស​ជប៉ុន​ជាង​១ពាន់៦រយនាក់ នៅទីក្រុងតូក្យូ ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតីបាន​ថ្លែងយ៉ាង​ដូច្នេះថា៖ «ការ​ត្រៀមលក្ខណៈរបស់​យើ់ង។ អាធ្លាយ​រូប​ប៉ុន្មាននេះវា​គ្រាន់តែធ្លាយ​ទេ​ខ្ញុំគ្រាន់តែ​ប្រាប់វា​មិនមែនមាន​តែ​ប៉ុនហ្នឹង​ទេ។ ការ​លាក់ការណ៍​កង​ទ័ព​គេ​មិនដែល​ឱ្យ​ធ្លាយ​ទេ ព្រោះ​ថា​តែ​ត្រៀម​ហើយ​គឺ​វ៉ៃយក​ឈ្នះហើយ»។

សម្ដេច​ថាឧបករណ៍​ សម្ភារៈគឺ​កត្តា​មួយ​តែ​អ្វី​ដែលសំខាន់​គឺ​ឆន្ទៈ​របស់​ទាហាន​កម្ពុជា​ដោយ​សម្ដេច​សំណូមពរ​ដល់​ពលរដ្ឋ​ខ្មែរ​សាមគ្គី​ជា​ធ្លុង​មួយ​ក្នុង​ស្ថានភាពបច្ចុប្បន្ន ខណៈមិនត្រូវថតបង្ហោះនូវ​សម្ភារៈសឹក​ដែលបាន​ដាក់​នៅ​ត្រៀ​ម​នៅ​ជួរ​មុខ​នោះទេ។

បើ​តាម​ការ​បង្ហើប​ពី​នាយករដ្ឋមន្ត្រី​កម្ពុជា​ក៏មានអាវុធដែល​ប្រើ GPS ចាប់ទីតាំង​បាញ់​ផងដែរ ខណៈកម្ពុជា​នឹង​បញ្ជៀសសង្គ្រាមមិនឱ្យ​កើត​មានឱ្យបាន​ខ្ពស់​បំផុត​តែ​បើគេ​បង្ខំជៀសមិនបាន គឺត្រូវ​តែ​វ៉ៃហើយ​បើ​វ៉ៃ​ហើយ​គឺ​វ៉ៃឱ្យឈ្នះ៕

អត្ថបទដោយ​ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

គណៈប្រតិភូវិទ្យាស្ថានស្រាវជ្រាវធុរកិច្ចកម្ពុជា ស្នើក្រសួការងារ ពីជម្រើសទីតាំងបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតង SEZ 

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ទេសរដ្ឋមន្ត្រី គន់ គីម ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែល​ភៀស​ខ្លួន​ទៅ​ទី​សុវត្ថិភាព​បណ្ដោះ​អាសន្ន​នៅ​ខេត្តឧត្តរមានជ័យ

នយោបាយ១១ ម៉ោង មុន

សម្ដេច​ធិបតី៖ ម៉ោង​នេះ​មិន​មែនជា​ពេល​បែក​បាក់​ទេ! យើង​កំពុង​ប្រឈម​នឹង​អ្នក​ជិត​ខាង​របស់​យើង

នយោបាយ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រីប្រាប់ពីគន្លឹះដែលធ្វើឱ្យស្ថានភាពច្រកព្រំដែនជាមួយថៃអាចវិលទៅដូចដើម

នយោបាយ១២ ម៉ោង មុន

សម្ដេចធិបតី៖ យើងមិនអាចឱ្យអ្នកឯងជាន់បានស្រេចតែចិត្តទេ!

Sokha Hotels

ព័ត៌មានពេញនិយម