Connect with us

ព័ត៌មានជាតិ

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ត្រៀមបង្ហាញស្នាដៃនិស្សិត២ប្រភេទ ក្នុង​ទិវា​ជាតិ​អប់​រំបណ្តុះបណ្តាល​បច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨

បានផុស

នៅ

ភ្នំពេញ ៖ វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​យកស្នាដៃ​របស់និស្សិតចំនួន២​ប្រភេទរួមមាន ម៉ាស៊ីនចិតដូងខ្ចី និងម៉ាស៊ីនសម្ងួតផ្លែឈើ សម្រាប់​ដាក់​បង្ហាញ​ដល់​សាធារណជន​ក្នុង​ឱកាស​ទិវាជាតិអប់រំបណ្តុះបណ្តាល​បច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

និសិ្សត លឿត វិសាល រៀនបរិញ្ញាបត្របច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំទី៣ នៃវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ជាម្ចាស់ស្នាដៃម៉ាស៊ីនសម្ងួតផ្លែឈើបានប្រាប់ថា គាត់ពិតជាសប្បាយចិត្តដែលបានបង្កើតម៉ាស៊ីននេះឡើងជាមួយមិត្តរួមថ្នាក់ក្រោមការតម្រង់ទិសរបស់លោកគ្រូ អ្នកគ្រូ។

វិសាលបញ្ជាក់ថា «ខ្ញុំពេញចិត្តការសិក្សានៅទីនេះជាខ្លាំង ព្រោះបានសិក្សាទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ជាច្រើនដែលជាការសិក្សាយ៉ាងមានប្រសិទ្ធភាពសម្រាប់និស្សិតបច្ចេកទេស។ ម៉ាស៊ីនសម្ងួតនេះ គឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលផ្សេងៗទៀត ដែលបញ្ជាក់ពីសមត្ថភាព និងគុណភាពសិក្សារបស់និស្សិតនៅវិទ្យាស្ថានរបស់យើង»។

ទន្ទឹមគ្នានេះ និស្សិត ហៃ សុភក្រ្ត រៀនបរិញ្ញាបត្របច្ចេកទេសជំនាញ ដែលជាម្ចាស់ស្នាដៃម៉ាស៊ីនចិតដូងខ្ចី បានបង្ហាញថា គាត់ពិតជាមានមោទនភាពជាខ្លាំងដែលបានត្រៀមនាំយកស្នាដៃមួយនេះទៅបង្ហាញក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) ខាងមុខនេះ ព្រោះ សុភក្រ្ត ធ្លាប់ជាយុវជនម្នាក់ដែលមិនយល់ពីបច្ចេកវិទ្យាសោះ រហូតបង្កើតបានម៉ាស៊ីនចិតដូងខ្ចីមួយនេះ។

សុភក្រ្តនិយាយថា «ម៉ាស៊ីនមួយនេះ ពិតជាមានសមត្ថភាពមែនទែន ព្រោះអាចដំណើរការដោយប្រព័ន្ធថាមពលអគ្គិសនីផ្ទាល់ ឬអាចដំណើរការបានដោយថាមពលអគ្គិសនីសូឡា ដែលនេះជាស្នាដៃមួយដែលខ្ញុំរំភើបមែនទែន។ មួយវិញទៀត វានឹងជួយឱ្យការចិតដូងខ្ចីកាន់តែមានភាពងាយស្រួល រហ័ស និងមានសោភណភាពផងដែរ»។

សូមបញ្ជាក់ថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ រៀបចំឡើងក្រោមប្រធានបទ «ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»។ តាមរយៈទិវានេះរាជរដ្ឋាភិបាលមានបំណង លើកកម្ពស់ការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងបច្ចុប្បន្ន និងអនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម១១ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ១២ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម