Connect with us

ព័ត៌មានជាតិ

បណ្ឌិត យង់ ពៅ៖ ការបិទព្រំដែន និងប្តូរម៉ោងចេញចូលជាឯកតោភាគីរបស់ថៃ គឺជាឥរិយាបថ«ប្រមាថច្បាប់អន្តរជាតិ»

បានផុស

នៅ

អ្នកជំនាញភូមិសាស្រ្តនយោបាយ លោកបណ្ឌិត យង់ ពៅ បានមើលឃើញថា ប្រទេសថៃកំពុងប្រើប្រាស់«យុទ្ធសាស្ត្រ៣» ប្តូរម៉ោង និងបិទច្រកព្រំដែនជាមួយកម្ពុជាឯកតោភាគី គឺជាឥរិយាបថ «ប្រមាថច្បាប់អន្តរជាតិ»។ សម្រាប់លោកបណ្ឌិត យង់ ពៅ ក្រៅពីជាឥរិយាប «ប្រមាថច្បាប់អន្តរជាតិ» ទង្វើរបស់ថៃនេះ ធ្វើឱ្យប្រទេសថៃ គឺជាប្រទេសមួយដែលមិនគួរឱ្យទុកចិត្តបាននូវទំនាក់ទំនងជាអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាំងពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ យោធាថៃដែលទទួលបានសិទ្ធិពីរដ្ឋាភិបាលរបស់ខ្លួន បានសម្រេចបិទច្រកព្រំដែនជាមួយប្រទេសកម្ពុជា ដោយឯកតោភាគី។ នៅតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃ យោធោថៃបានសម្រេចបិទច្រករបៀង និងបានប្តូរម៉ោងចេញចូលនៅច្រកព្រំដែនអន្តរជាតិមួយមួយចំនួនតាមទំនើងចិត្តដោយមិនបានជូនដំណឹងដល់កម្ពុជាដែលជាប្រទេសភូមិផងរបងតែមួយឡើយ។ អ្នកជំនាញភូមិសាស្រ្តនយោបាយ លោកបណ្ឌិត យង់ ពៅ មើលឃើញយ៉ាងច្បាស់ពីសកម្មភាពរបស់ភាគីថៃនេះ។ លោកហៅទង្វើរបស់ថៃនេះថា ជាការប្រើប្រាស់យុទ្ធសាស្រ្តកៀបសង្កត់ និងដាក់សម្ពាធមកលើកម្ពុជាពាក់ព័ន្ធនឹងបញ្ហាជម្លោះនៅតំបនមុំ៣ ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ជាពិសេស នៅពេលរាជរដ្ឋភិបាលកម្ពុជាសម្រេចនាំយកសំណុំរឿងនេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥។

នៅលើហ្វេសប៊ុករបស់ខ្លួននៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែមិថុនា ឆ្នាំ២០២៥នេះ លោកបណ្ឌិត យង់ ពៅ បានសរសេរបកអាក្រាតពីយុទ្ធសាស្រ្ត៣របស់ភាគីថៃដែលកំពុងអនុវត្តដាក់កម្ពុជាបែបនេះថា៖«ទី១.ដាក់សម្ពាធនយោបាយមកលើប្រទេសកម្ពុជា ដែលថៃទាមទារឱ្យដកកងទ័ពពីតំបន់មុំបី តែកម្ពុជាមិនអាចធ្វើបានតាមការស្នើសុំរបស់ថៃ។ ទី២. ថៃចង់ដាក់សម្ពាធមកលើកម្ពុជា ដើម្បីយកទម្ងន់ចរចានៅថ្ងៃប្រជុំនៅថ្ងៃទី១៤ មិថុនា ឆ្នាំ ២០២៥ ខាងមុខ និងទី៣.គឺថៃចង់ដាក់សម្ពាធមកលើកម្ពុជា ផ្នែកសេដ្ឋកិច្ចសង្គម ដើម្បីបង្ហាញចេតនាចង់ចរចាទ្វេភាគី ដោយថៃមិនចង់នាំយកបញ្ហានេះទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ»។

បើតាមអ្នកជំនាញភូមិសាស្រ្តនយោបាយរូបនេះ ឥរិយាបថរបស់ថៃនេះ គឺជាការបំពានកិច្ចព្រមព្រៀងជាមួយកម្ពុជានៅឆ្នាំ២០០០ បំពានច្បាប់អន្តរជាតិ និ ជាប្រទេសមិនគួរឱ្យទុកចិត្តបាននូវទំនាក់ទំនងជាអន្តរជាតិ។ ប្រឈមមុខនឹងបញ្ហានេះ លោកបណ្ឌិត យង់​ពៅ គូសបញ្ជាក់ថា៖«កម្ពុជាយើង ប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ និងរក្សាភាពនឹងនរ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម