ព័ត៌មានជាតិ
អាជ្ញាធរចុះបូមលូសម្រួលចរន្តទឹកហូរលឿន ក្រោយភ្លៀងជាប់ៗ គ្នា នៅភូមិទួលពង្រ
ភ្លៀងធ្លាក់ជាប់ៗ គ្នា មួយរយៈពេលមកនេះ ធ្វើឲ្យប្រព័ន្ធលូមួយចំនួនក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ ហៀរហូរចេញមកក្រៅ ទឹកខ្មៅកខ្វក់ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ទើបនៅរសៀលថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ នេះ អាជ្ញាធរ ចុះបូមស្តារ ដើម្បីសម្រួលចរន្តទឹកហូរលឿន។

លោក អ៊ុយ គុម្ភៈ ជាជាងលក់ និងជួសជុលទូរស័ព្ទនៅតំបន់នោះ បានលើកឡើងថា ពេលដែលមេឃធ្លាក់ភ្លៀងមកម្តងៗ ប្រព័ន្ធលូទាំងនោះ ហៀរទឹកខ្មៅកខ្វក់ចេញមកក្រៅហូរដក់លើដងផ្លូវ ក្រោយមេឃរាំងរយៈពេល ៤ ទៅ ៥ ម៉ោង ទើបស្រក តែពេលខ្លះអាចឈានទៅដល់ ២ ឬ ៣ ថ្ងៃ ក៏មាន តាមភ្លៀងខ្លាំង ឬ តិច។

ជាមួយនេះ លោក ក៏បានអរគុណដល់អាជ្ញាធរដែលបានចុះបូមលូសម្រួលដល់ការស្ទះ និងទឹកដក់លើដងផ្លូវ ដែលជាការសម្រួលដល់ការធ្វើដំណើរ រស់នៅ និងប្រកបរបររកស៊ីដូចរូបលោក។

ដោយឡែក លោក កង វង ចៅសង្កាត់ចោមចៅទី ១ បានលើកឡើងដែរថា ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋស្នើសុំឲ្យអាជ្ញាធរចុះពិនិត្យមើលប្រព័ន្ធលូខាងលើ ទើបលោកបានចាត់កម្លាំងចុះពិនិត្យជាក់ស្ដែង និងស្នើដល់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីផ្តល់រថយន្តបូមលូមកបូមស្តារសម្រួលចរន្តទឹកហូរបានលឿន។

លោក វក វង បានអរគុណដល់ លោក សាំ ពិសិដ្ឋ ប្រធានសាធារណការ និងដឹកជញ្ជូនសាលារាជធានីភ្នំពេញ និង លោក សក់ ច័ន្ធកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដែលបានផ្តល់រថយន្តមកបូមលូទាន់ពេលវេលា៕
អត្ថបទ ៖ សុខា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


