ព័ត៌មានជាតិ
ប្រាសាទអង្គរវត្តអាយុជិត ១ ពាន់ឆ្នាំ បញ្ចប់ការជួសជុលផ្នែកណាខ្លះ និងផ្នែកណាខ្លះបន្តជួសជុល?
ប្រាសាទអង្គរវត្តដែលមានអាយុកាលជិត ១ ពាន់ឆ្នាំ បានទទួលរងការខូចខាតដោយអន្លើដោយសារអាយុកាលផង និងកត្តាធម្មជាតិផង ដែលតម្រូវឲ្យមានការជួសជុលថែទាំជាប្រចាំ ដើម្បីឲ្យសំណង់ជាសម្បត្តិបេតិកភណ្ឌពិភពលោកបន្តរក្សាបានភាពរឹងមាំ។

លោក សោម សុផារ៉ាត ប្រធាននាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា រយៈពេលជាច្រើនឆ្នាំនេះ ប្រាសាទអង្គរវត្តបានទទួលការជួសជុលជាបន្តបន្ទាប់ ដោយផ្នែកខ្លះបានបញ្ចប់ការជួសជុលទាំងស្រុង និងផ្នែកខ្លះនៅតែបន្តការងារជួសជុលដោយមានកិច្ចសហការពីអ្នកជំនាញក្នុងស្រុកនិងក្រៅស្រុក។
លោកបានលើកឡើងផ្នែកដែលបានបញ្ចប់ការជួសជុលមានដូចជាស្ពានហាល (Causeway) ខាងមុខប្រាសាទអង្គរវត្ត ដែលចំណាយពេលជួសជុលជាង ១០ ឆ្នាំ និងបានបើកឲ្យប្រើប្រាស់ជាផ្លូវការកាលពីឆ្នាំ ២០២៣។

ក្លោងទ្វារខាងកើត ដែលពីដើមមានហានិភ័យខ្ពស់ក្រោយបញ្ចប់ការជួសជុល ក៏បានបើកឲ្យទេសចរអាចធ្វើដំណើរឆ្លងកាត់បាន។ នៅផ្នែកខាងលើនៃថែវកូរសមុទ្រទឹកដោះ ដែលមានទឹកដក់ជ្រាបក៏បានបញ្ចប់ការជួសជុល រួមទាំងស្ពានហាលនាគក៏បានបញ្ចប់ការជួសជុល និងបើកឲ្យទេសចរអាចចូលទស្សនាបាន។
ដោយឡែកខឿនឡើងជាន់បាកាន ក៏កំពុងទទួលការជួសជុលដោយមានកិច្ចសហការពីរដ្ឋាភិបាលប្រទេសកូរ៉េ។
លោក សោម សុផារ៉ាត បន្តថា ក្រៅពីប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរាក៏បានកំពុងជួសជុលប្រាសាទមួយចំនួនទៀតនៅក្នុងរមណីយដ្ឋានអង្គរ ខណៈប្រាសាទដែលមានទំហំធំត្រូវការជួសជុលតាមផ្នែកដែលប្រឈមហានិភ័យខ្ពស់។
លោកលើកឡើងប្រាសាទតូចៗដែលបានបញ្ចប់ការជួសជុលមានដូចជា ប្រាសាទទន្លេស្ងួត និងប្រាសាទព្រហ្មកិល ខណៈប្រាសាទតាព្រហ្មបានបញ្ចប់ការជួសជុលផ្នែកសាលរបាំ និងកំពុងបន្តជួសជុលខ្លោងទ្វារខាងកើត និងខ្លោងទ្វារខាងលិចបន្តទៀត៕

-
នយោបាយ២៤ ម៉ោង ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន