ព័ត៌មានជាតិ
សម្ដេចធិបតី បញ្ជាឱ្យបើកទ្វារទទួលដែលពលករត្រឡប់ពីថៃដោយគ្មានការរើសអើង ទោះគ្មានឯកសារក៏ដោយ ឱ្យតែជាខ្មែរ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាទៅកាន់មន្ត្រីក្រោមឱវាទ ត្រូវជួយសម្របសម្រួលទទួលពលករដែលមានបំណងវិលត្រឡប់ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញដោយគ្មានការរើសអើង ទោះបីជាគ្មានឯកសារចេញចូលក៏ដោយ ឱ្យតែពលករទាំងនោះជាជនជាតិខ្មែរ។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បញ្ជាដូច្នេះ តាមរយៈសារសំឡេងពិសេស ទៅកាន់ក្រសួងស្ថាប័ន កាលពីយប់ថ្ងៃទី១៥ ខែមិថុនា។

តាមរយៈសារសំឡេងពិសេសរយៈពេលជិត២នាទី សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាដូច្នេះ៖«ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្រសួងមហាផ្ទៃ ឯកឧត្ដម សុខា វាសនា ខាងអន្តោប្រវេសន៍ និងឯកឧត្ដម លោកជំទាវ អភិបាលខេត្ត គណៈអភិបាលខេត្តជាប់ព្រំដែនទាំង៧ គឺធ្វើយ៉ាងណាដើម្បីសហការក្នុងការសម្រួលប្រជាពលរដ្ឋរបស់យើង ដែលត្រឡប់មកវិញ មានឬគ្មានឯកសារ គឺឱ្យគាត់ចូលមកឱ្យតែជាជនជាតិខ្មែរ។»។
កាលពីថ្ងៃសៅរ៍ ទី១៤ ខែមិថុនា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ក៏ចេញមកអំពាវនាវឱ្យពលករខ្មែរដែលធ្វើការនៅក្នុងប្រទេសថៃ ឆាប់រូតរះវិលចូលមកប្រទេសកម្ពុជាវិញ ព្រោះសម្ដេចមើលឃើញថា ក្រុមជ្រុលនិយម និងយោធាថៃខ្លះ នឹងធ្វើបាបពលករកម្ពុជាជាមិនខានឡើយ។ សម្ដេចតេជោ ថែមទាំងបានធានាថា ទោះបីរស់នៅទីណាក៏ដោយឱ្យតែជាជនជាតិខ្មែរទោះមានឬ គ្មានឯកសារ ក៏រាជរដ្ឋាភិបាលទទួលយកបានទាំងអស់ដោយគ្មានការរើសអើង។

ជាមួយគ្នា សម្ដេចនាយករដ្ឋមន្ត្រី បញ្ជាឱ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ប្រាក់ សុខុន ផ្ដល់គោលការណ៍ទៅស្ថានទូតខ្មែរប្រចាំនៅថៃ និងស្ថានកុងស៊ុលនៅខេត្តស្រះកែវ និងទីតាំងផ្សេងទៀតសម្រួលឯកសារ បង្កលក្ខណៈងាយស្រួលដល់ពលករ ដែលមានបំណងចង់វិលមកភូមិឋានកំណើតវិញ។

សម្ដេច ហ៊ុន ម៉ាណែត បញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងការងារកម្ពុជា លោក ហេង សួរ ត្រូវផ្ដល់ដំណឹងអំពីឱកាសការងារនៅក្នុងប្រទេសកម្ពុជា ដើម្បីឱ្យពលករទទួលបានការងារធ្វើឆាប់រហ័ស ស្របពេលដែលកម្ពុជាកំពុងខ្វះកម្លាំងពលកម្ម។
សូមរម្លឹកឡើងវិញថា សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃសៅរ ទី១៤ ខែមិថុនា បានបញ្ជាទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវត្រៀមកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ចនិងសង្គមកិច្ចមួយចំនួន ដើម្បីជួយអន្តរាគមន៍ សម្រួលជីវភាពរស់នៅប្រចាំថ្ងៃពលករខ្មែរដែលត្រឡប់មកវិញ។

សម្ដេច ក៏អំពាវនាវឱ្យសមាគមធនាគារ និងសមាគមហរិញ្ញវ ត្ថុជួយសម្រាកបន្ទុកការបង់បំណុលរបស់ពលករខ្មែរ ក្នុងករណីពលករខ្មែរត្រូវជម្លៀសមកពីប្រទេសថៃច្រើន។ សម្ដេចចាត់ទុកថា ក្នុងពេលជាតិ និងពលរដ្ឋប្រឈមបញ្ហា ការរួមគ្នាជាធ្លុងមួយ គឺជាចំណុចខ្លាំងរបស់ខ្មែរ។ សំណើររបស់សម្ដេចធិបតី ត្រូវបានសមាគមធនាគារ និងសមាគមហិរញ្ញវត្ថុនៅកម្ពុជា សន្យាពិនិត្យឱ្យអស់លទ្ធភាពដើម្បីសម្របសម្រួលជូនពលករ។
សម្ដេច បញ្ជាទៅកាន់ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ ត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន ការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក និងថែទាំព្យាបាលសុខភាពបឋម ជូនជនជាតិខ្មែរនៅតំបន់ព្រំដែន ចំណែកក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ ត្រៀមរថយន្ត ដើម្បីដឹកជញ្ជូនពលករជម្លៀសពីព្រំដែន ត្រឡប់ទៅស្រុកកំណើត៕
ដោយ៖ ង៉ិល ណារ៉ាត់
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


