ព័ត៌មានជាតិ
លោក ប៉ែន បូណា៖ កម្ពុជាប្រទេសតូច ប្រជាជនតិច តែមានកម្លាំងចិត្តធំនៅពីក្រោយមេដឹកនាំខ្លាំង
លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា កម្ពុជា ជាប្រទេសតូច មានចំនួនប្រជាជនតិច ប៉ុន្តែមានកម្លាំងចិត្តធំនៅពីក្រោយមេដឹកនាំខ្លាំង។ តាមលោក ប៉ែន បូណា ភាពតានតឹងជុំវិញបញ្ហាព្រំដែនជាមួយប្រទេសថៃពេលនេះ បានស្តែងឱ្យឃើញពីចំណុចខ្លាំងរបស់កម្ពុជាចំនួន៤ចំណុច។

ចំណុចខ្លាំងរបស់កម្ពុជាដ៏គួរឱ្យចាប់អារម្មណ៍បំផុត គឺទី១ ប្រជាពលរដ្ឋខ្មែរគ្រប់រូបមិនថារស់នៅក្នុង ឬក្រៅប្រទេសសុទ្ធតែមានទឹកចិត្តស្រឡាញ់ជាតិ និងទឹកដីហើយប្តូរផ្តាច់ការពារមិនឱ្យបាត់បង់ បើទោះជាត្រូវលះបង់អ្វីក៏ដោយ ហើយខ្មែរចេះរួមសាមគ្គីគ្នានៅពេលប្រទេសជាតិប្រឈមនឹងគ្រោះថ្នាក់ដោយការរំលោភបំពានណាមួយ ក្រោមស្មារតីសាមគ្គីជាកម្លាំង ឬចង្កឹះមួយបាច់កាច់មិនបាក់។ លោក ប៉ែន បូណា បានគូសរំលេចពីដំណើរថ្មើរជើងរួមគ្នា ដើម្បីគាំទ្ររាជរដ្ឋាភិបាលនិងកងទ័ពសមរភូមិមុខដែលបានប្រារព្ធធ្វើក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ មិថុនា ឆ្នាំ២០២៥នេះ គឺជាឧទាហរណ៍មួយដែលស្តែងឱ្យឃើញពីកម្លាំងមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំបំផុត។

ទី២ គឺរាជរដ្ឋាភិបាលកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ឆ្លើយតបជាមួយថៃតាមគ្រប់រូបភាពមិនថា ផ្នែកយោធា សេដ្ឋកិច្ច នយោបាយ និងការទូត។ លើវិស័យយោធា កងទ័ពកម្ពុជាបានឈរការពារអធិបតេយ្យភាពជាតិយ៉ាងរឹងមាំជាមួយនឹងសព្វាវុធគ្រប់គ្រាន់និងទឹកចិត្តដ៏អង់អាចក្លាហាន។ ក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម រាជរដ្ឋាភិបាល ក៏បានចាត់វិធានការឆ្លើយតបយ៉ាងស័ក្តិសមបំផុតទាំងការផ្គត់ផ្គង់អគ្គិសនី អ៊ិនធឺណិត និងផ្តោះប្តូរទំនិញតាមព្រំដែនដោយមិនអនុញ្ញាតឱ្យថៃគំរាមបានឡើយ។ នៅលើនយោបាយការទូតវិញ កម្ពុជាបានជ្រើសរើសយកច្បាប់អន្តរជាតិដើម្បីដោះស្រាយវិវាទដោយសន្តិវិធីដែលជាជម្រើសដ៏មានប្រៀប។

ចំណុចទី៣ លោក ប៉ែន បូណា ថា រាជរដ្ឋាភិបាលកម្ពុជាក៏បានត្រៀមជាស្រេចក្នុងការទទួលយកពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃឱ្យត្រឡប់មកប្រទេសវិញដោយត្រៀមជួយសម្រួលពួកគេគ្រប់បែបយ៉ាងរាប់ចាប់តាំងពីឯកសារ មធ្យោបាយធ្វើដំណើរមជ្ឈមណ្ឌលសំចតបណ្តោះអាសន្ន ម្ហូបអាហារ ការងារ និងរហូតដល់ជួយសម្របសម្រួលជាមួយធនាគារ និងមីក្រូហិរញ្ញវត្ថុពាក់ព័ន្ធនឹងកម្ចីផ្សេងៗទៀតផង។ ចំណែកនិស្សិតកំពុងសិក្សាក្នុងប្រទេសថៃ ក៏រាជរដ្ឋាភិបាលត្រៀមទទួល និងផ្តល់អាហារូបករណ៍សម្រាប់ការសិក្សានៅក្នុងប្រទេសវិញដែរ។

ចំណុចទី៤ ភាពឯករាជម្ចាស់ការនិងគ្រប់ជ្រុងជ្រោយក្នុងការចាត់ចែងលើជោគវាសនារបស់ខ្លួនដែលកម្ពុជាអាចធ្វើបាននាពេលនេះ មិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែវាគឺជាលទ្ធផលនៃការដឹកនាំប្រកបដោយទស្សនៈវិស័យវែងឆ្ងាយរបស់មេដឹកនាំដ៏ខ្លាំងពូកែ គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បច្ចុប្បន្ន។ ប្រមុខដឹកនាំកម្ពុជាបានប្រែក្លាយប្រទេសដ៏តូចនិងធ្លាប់តែកំសត់មួយនេះឱ្យទៅជាប្រទេសដែលអាចឈរបានដោយកម្លាំងខ្លួនឯងកាន់តែរឹងមាំលើគ្រប់វិស័យ និងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ឈរលើចំណុចខ្លាំងទាំង៤ខាងលើនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល ថា កម្ពុជា ជាប្រទេសតូច មានប្រជាជនតិច តែមានកម្លាំងចិត្តធំ គឺកម្លាំងមហាសាមគ្គីចេញពីប្រជាពលរដ្ឋនៅពីក្រោយមេដឹកនាំខ្លាំង ប្រកបដោយបទពិសោធន៍ និងយុទ្ធសាស្ត្រ។ នេះគឺជាចំណុចខ្លាំងរបស់កម្ពុជាដែលបញ្ញវន្តថៃជាច្រើនទទួលស្គាល់ តែអ្នកនយោបាយនិងមេទ័ពថៃមួយចំនួនបានមើលរំលង៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២៣ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


