ព័ត៌មានជាតិ
ទំនេរពីស្រែចម្ការជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី នាំគ្នាជីករំដេងព្រៃ ក្នុងដីសហគមន៍ដើម្បីរកចំណូលបន្ថែម
ជាទម្លាប់បងប្អូនជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី តែងតែប្រកបមុខរបរធ្វើស្រែចម្ការ ចិញ្ចឹមសត្វជ្រូកគោមាន់ទា ប៉ុន្តែអ្វីដែលអាចរកប្រាក់ចំណូលបន្ថែមនោះ គឺពួកគេនាំគ្នាសម្រុកទៅជីករំដេង ព្រៃក្នុងដីសហគមន៍របស់ខ្លួនដើម្បីបង្កើនជីវភាពគ្រួសារប្រចាំថ្ងៃ ក្នុងការចិញ្ចឹមជីវិតផងដែរ។

អ្នកស្រី ស្រេវ ច័ន្ទ និងអ្នកស្រី ប៊ុនទិត្យ សារុំ ដែលមានទីលំនៅបច្ចុប្បន្នភូមិពូតាំងសង្កាត់រមនាក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីជាជនជាតិដើមភាគតិចព្នង បានឱ្យដឹងថា សព្វថ្ងៃពួកគេមានមុខរបរធ្វស្រែចម្ការ និងចញ្ចឹមជ្រូកមាន់ទារ សម្រាប់ចញ្ចឹមជីវិត និងទំនេពីការងារផ្ទះឆ្លៀតដើរកាប់គាស់រំដេងនៅក្នុងព្រៃសហគមន៍ ក្បែរលំនៅឋាន ដើម្បីអាចរកចំណូលបានខ្លះៗ ទ្រទ្រង់ជីវភាពគ្រួសារ។ ពួកគេបន្ថែមថា ជាទម្លាប់អ្នកភូមិនៅតំបន់នេះ ភាគច្រើនសុទ្ធសឹងតែជាជនជាតិដើមភាគព្នង ពេលទំនេរការងារផ្សេងៗបាននាំគ្នាសម្រុកទៅក្នុងព្រៃនៅ ដើម្បីរុករករំដេងដែលដុះតាមបែបធម្មជាតិ។
ជារៀងរាល់ឆ្នាំ ពួកគេអាចរកប្រាក់កម្រៃបានច្រើនគួរសមដែរពីកាគាស់រំដេងព្រៃនេះ ដោយអាចរកប្រាក់ចំណូលបាន ចន្លោះពី ៣ម៉ឺន ទៅ ៤ម៉ឺនរៀល ក្នុងមួយថ្ងៃ។ យ៉ាងណាមិញកម្រៃនេះ ហាក់មានការថយចុះខ្លាំងបើធៀបនឹងឆ្នាំមុនៗ ដែលគេអាចរកបានចន្លោះពី ៦ម៉ឺន ទៅ ៨ម៉ឺន រៀលឯណោះក្នុងមួយថ្ងៃ ដោយសារពីមុនមួយគីឡូក្រាមឈ្មួញឱ្យជាង ១ ០០០រៀល តែតម្លៃបច្ចុប្បន្ននៅសល់តែ ៨០០រៀលប៉ុណ្ណោះ។ ប៉ុន្តែដោយសារគ្មានមុខរបរអ្វីផ្សេង ត្រូវតែបង្ខំចិត្តបន្តរុករកដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារបន្ថែម៕



អត្ថបទ៖រៀម សុខហេង

-
នយោបាយ១ សប្តាហ៍ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មេបញ្ជាការទ័ពរុស្ស៊ី៖ សង្គ្រាមលោកលើកទី៣កំពុងចាប់ផ្ដើម ទាមទារការកែនទ័ពថ្មី១លាននាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់