ព័ត៌មានជាតិ
អភិបាលខេត្តបន្ទាយមានជ័យ ច្រានចោលសារព័ត៌មានថៃ ដែលផ្សាយថា មានពលរដ្ឋខ្មែរសម្រុកទៅចាក់ប្រេងនៅថៃ
បន្ទាយមានជ័យ ៖ ឆ្លើយតបទៅនឹងសារព័ត៌មានរបស់ប្រទេសថៃដែលផ្សាយថា មានប្រជាពលរដ្ឋខ្មែរសម្រុកទៅចាក់ប្រេងនៅថៃនោះ លោកអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់នៅល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះថា គ្មានបងប្អូនប្រជាពលរដ្ឋខ្មែរនាំគ្នាសម្រុកទៅចាក់ប្រេងនៅថៃនោះទេ ពោលគឺគ្រាន់តែឆ្លងទៅប្រកបមុខរបរ និងរកស៊ី ដែលជាទម្លាប់ប្រចាំថ្ងៃតែប៉ុណ្ណោះ។

លោកអភិបាលបានលើកឡើងបន្តថា នៅក្នុងរូបភាពរថយន្តដែលកាសែតថៃចុះផ្សាយ គឺជារថយន្តដែលបងប្អូនខ្មែរយើងធ្វើដំណើរឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលពេលបើកចូលដំបូង គឺមានការកកស្ទះបែបនេះហើយ ដោយក្នុងមួយថ្ងៃៗមានរថយន្តបងប្អូនខ្មែរយើងឆ្លងចូលទៅថៃ ចន្លោះពី៤០ ទៅ៥០គ្រឿងឯណោះ។

លោកអភិបាលបានបន្តថា ខ្ញុំសូមច្រានចោលនូវការចុះផ្សាយព័ត៌មាននេះ និងថាមិនមានរឿងបែបនេះ កើតឡើងនៅក្នុងខេត្តបន្ទាយមានជ័យឡើយ៕
កែសម្រួលដោយ ៖ នាគព័ន្ធ





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


