Connect with us

ព័ត៌មានជាតិ

សម្ដេច​ ទៀ បាញ់ ថា​ការ​ប្រើ​យន្តការ​ដោះស្រាយ​ដោយ​សន្ដិវិធី​ជា​មួយ​ថៃ​គឺ​ជា​មធ្យោបាយ​ដែល​ត្រឹមត្រូវ

បានផុស

នៅ

ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ សម្ដច​ពិជ័យ​សេនា ទៀ បាញ់ បាន​បញ្ជាក់​ជំហរ​ក្នុង​ការ​ប្រើយន្តការ​ច្បាប់​របស់​កម្ពុជា​ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ជា​មួយ​ថៃ​គឺ​ជា​ការ​ធានា​នូវ​ស្ថេរភាព និង​ការពារ​កុំ​ឱ្យ​មាន​បញ្ហា​ត​ទៅ​អនាគត​ទៀត​។ សម្ដេច​ថា​ការ​ប្រើ​កម្លាំង​ដើម្បី​ដណ្ដើម​ និង​ទាមទារ​មក​វិញ​នោះ​គឺ​មិនមាន​ស្ថេរភាព ហើយ​គ្មាន​ថ្ងៃ​បញ្ចប់​នោះ​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយកដ្ឋាន​វិទ្យុ​ជាតិ​បាន​ដកស្រង់​ប្រសាសន៍​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ដេល​បាន​ថ្លែង​ក្នុង​ឱការ​ប្រារព្ធ​ខួប​៤៩​ នៃ​ទិវា​ចងចាំ​ឆ្ពោះ​ទៅ​ការ​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២៦​ នៅ​តំបន់​ប្រវត្តិសាស្ត្រ​កោះ​ថ្ម X16 នៅ​ខេត្ត​ត្បូងឃ្មុំ​ថា បើ កម្ពុជា ប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដើម្បីដណ្ដើមមកវិញ នោះប្រទេសថៃ ក៏នឹងប្រើប្រាស់កម្លាំង ដើម្បីដណ្ដើមដូចគ្នា។ ​​

សម្ដេច​បន្ថែម​ថា៖ «គោលជំហររបស់រាជរដ្ឋាភិបាល បានបញ្ជាក់ច្បាស់ណាស់ តស៊ូដោយសន្ដិវិធី ផ្អែក​លើ​ច្បាប់​អន្ដរជាតិ ជាមួយនឹងការប្រើប្រាស់កម្លាំងវាយ។ ឥលូវនេះ​ក៏មាន​ការបកស្រាយ​ច្រើន​មក​ហើយ​ដែរ​ ពិសេសសម្ដេចតេជោ ហ៊ុន សែន បានបកស្រាយច្រើន នៅគ្រប់​វេទិកា​ដែល​បាន​ជួប​ជាមួយ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ មន្ដ្រីរាជការតាមបណ្ដាខេត្ត។ ការវាយដោយកម្លាំង ព្រោះមាន​ផលប៉ះពាល់​ច្រើន​ណាស់ ទាំងការខូចខាត ការកើនឡើងជនភៀសសឹក អាយុជីវិត ការចំណាយ​ធនធាន​គ្រប់សព្វ​បែប​យ៉ាង​។ អ្វីដែលសំខាន់តើការប្រើប្រាស់កម្លាំង មានភាពថិតថេរទេ បើយើងវាយ វាយយកបាន ហើយ​គេក៏​វាយ​យកវិញ ដូច្នេះវាយទៅវាយមក គ្មានទីបញ្ចប់ឡើយ»។


សម្ដេច​បាន​គូស​បញ្ជាក់​ថា​ មធ្យោបាយដែលរាជរដ្ឋាភិបាលកម្ពុជាជ្រើសរើស​ក្នុង​ការប្រើប្រាស់ច្បាប់ និងការដោះស្រាយបញ្ហាទាំងអស់ ដោយសន្ដិវិធី គឺជារឿងត្រឹមត្រូវបំផុត ដើម្បីបញ្ចៀសការខូចខាត ការកើនឡើងជនភៀសសឹក អាយុជីវិត និងការចំណាយធនធានច្រើន គ្រប់សព្វបែបយ៉ាង ក្នុងការប្រយុទ្ធគ្នាដោយកម្លាំងប្រដាប់អាវុធ។

ជាមួយ​គ្នា​នោះ​សម្តេច​ពិជ័យសេនា ទៀ បាញ់ ក៏បានសម្តែងការសោកស្តាយ ដែលថៃ​ប្រើប្រាស់​ផែន​ទី​គូសវាស ដោយឯកតោភាគី ហើយចោទប្រកាន់កម្ពុជាថា បានរំលោភដីរបស់ខ្លួន៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម