ព័ត៌មានជាតិ
បិទបើកព្រំដែន៖ រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា សួរថៃ ថា ខ្លាចអន់ ឬក៏ច្រឡំថាជាតិសាសន៍គេល្ងង់ជាងខ្លួន?
ក្រោយការបិទបើកច្រកព្រំដែនតាមទំនើងចិត្តពីក្រុមយោធាថៃ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោក ស សុខា បានចោទជាសំណួរទៅថៃ ថា តើខ្លាចអន់ ឬក៏ច្រឡំថា ជាតិសាសន៍គេល្ងង់ជាងខ្លួន?

ចាប់តាំងពីថ្ងៃទី២៤ ខែមិថុនា យោធាថៃបានសម្រេចចិត្តបិទច្រកព្រំដែនជាមួយកម្ពុជាទាំងអស់ដោយឯកតោភាគី លើកលែងតែការចេញចូលរបស់អ្នកជំងឺ និងសិស្សសាលា គឺអាចធ្វើដំណើរឆ្លងកាត់បាន ហើយរហូតមកដល់ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ គ្រប់ច្រកទ្វារព្រំដែនទាំងអស់កម្ពុជា-ថៃ នៅតែបន្តបិទសម្រាប់ដំណើរចេញចូលរបស់ពលរដ្ឋទូទៅ ទំនិញ ឡាន និងម៉ូតូ។ ថៃ បានបង្កើតល្បិចថ្មីតាមច្រកព្រំដែន គឺ «បើក តែបិទ» ពោលគឺធ្វើជាបើកទ្វារតាមច្រកព្រំដែន តែមិនឱ្យមានការឆ្លងកាត់ជាធម្មតាជាទូទៅដូចកាលពីដើមនោះឡើយ។

ឧបនាយករដ្ឋមន្ត្រី ស សុខា ថា ថៃកំពុងផុងខ្លួន និងវិលក្បង់អស់ក្បួន ដូចពាក្យដូនតាខ្មែរផ្ដាំកូនចៅ ថៃស្រាប់តែចេញមុខសម្ដែងដើរតួកំសត់ឱ្យជនជាតិថៃ និងសហគមន៍អន្តរជាតិជាគូកនបនភឿនខ្លួនមួយចំនួនបានទស្សនានិងជឿងប់ថា “ឥឡូវ ថៃបើកច្រកព្រំដែនអស់ហើយនៅឡើយតែខ្មែរទេតើ ដែលបន្តបិទផ្ទុយពីជំហរថៃ”។ ឧបនាយករដ្ឋមន្ត្រី ស សុខា បន្តថា ខ្មែរមួយនគរដែលបាននិងកំពុងរួមចិត្ត និងបេះដូងគាំទ្ររាជរដ្ឋាភិបាល ក៏បន្តទស្សនាល្ខោនថៃមួយឈុតនេះទៀតដែរ។ ដោយឡែកសហគមន៍អន្តរជាតិជាទូទៅ ក៏ប្រហែលជាផ្ដើមជ្រេញនឹងទង្វើថៃអស់ហើយ ដ្បិតពួកគេក៏តាមមិនទាន់ក្បួនល្បិចបែបកូនក្មេងរបស់ថៃដែរ។

ប្រមុខមហាផ្ទៃ បានសួរបន្ថែមថា ការបើកតែទ្វារច្រក តែមិនឱ្យមនុស្សឆ្លងកាត់ជាសាធារណៈ តើនេះឥរិយាបថអ្វី? ទង្វើបែបនេះវាកាន់តែជាកំណត់ត្រាបញ្ចូលក្នុងសំណុំរឿងថ្កោលទោស និងដាក់បន្ទុកផ្លូវច្បាប់លើថៃទៅវិញទេ។ បើថៃមានសុចរិតភាព និងបើកច្រកទាំងអស់ជាផ្លូវការមែននោះ ថៃត្រូវចេញលិខិតប្រកាសបើកជាចំហ ឬថ្លែងជាសាធារណៈដល់ភាគីកម្ពុជា និងពិភពលោកឱ្យដឹងថា ខ្លួនព្រមបើកច្រកដំណើរការដូចដើមទាំងស្រុងឡើងវិញ ដែលថៃបានបិទដោយឯកឯងកន្លងទៅ។ លោក សង្កត់ធ្ងន់ថា៖ «កុំបើកចំហតែទ្វាដើម្បីបង្ហាញរូបភាព តែបិទមិនឱ្យមានការចេញចូលជាទូទៅនោះ។ នេះហៅថា «បើកតែបិទ» ក្នុងឧបាយកលពិសពល់ ស្មានតែពិភពលោកមិនស្គាល់ចរិតខ្លួន»។

ឧបនាយករដ្ឋមន្រ្តី ស សុខា គូសបញ្ជាក់ថា ផ្ដើមចេញពីរឿងបង្កហេតុនៅតំបន់មុំ៣ ក្បែរព្រំដែនឡាវ ភាគីថៃបានជ្រុលខ្លួនបង្កើតរឿងតាមខ្សែបន្ទាប់ព្រំដែនជាមួយកម្ពុជារហូតដល់ព្រំដែនចាំយាមជាប់មាត់សមុទ្រ។ ប្រវត្តិសាស្ត្រជូរចត់របស់ជាតិជាមួយថៃ ខ្មែរស្គាល់ច្បាស់ណាស់! ខ្មែរក្រជាងថៃ តែខ្មែរថ្លៃថ្នូរជាងថៃ! ថៃមិនស្គាល់សង្គ្រាម តែខ្មែរឆ្អែតនិងសង្គ្រាម! ថៃមានបាន ខ្មែរជួយអរ ហើយខ្មែរត្រូវការតែការគោរព និងសហប្រតិបត្តិការដោយស្មើភាពតាមយន្តការច្បាប់ កិច្ចព្រមព្រៀង និងយន្តការអន្តរជាតិ។ ឈរលើមូលដ្ឋានគ្រឹះនៃខ្មែរសីហនុ ខ្មែរតេជោធិបតី ផ្ដល់តម្លៃខ្ពស់លើសន្តិភាព និងភាពថ្លៃថ្នូរនៃមនុស្សជាតិ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


