ព័ត៌មានជាតិ
អ្នកជាយដែនខេត្តកោះកុង គាំទ្រពេញទំហឹង ចំពោះចំណាត់ការលើអ្នកលួចនាំចូលទំនិញខុសច្បាប់ពីថៃ មកកម្ពុជា
ពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានសម្តែងការគាំទ្រពេញទំហឹងចំពោះវិធានការរឹតបន្តឹងរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងការទប់ស្កាត់សកម្មភាពលួចនាំចូលទំនិញខុសច្បាប់ពី ថៃ ចូលមក កម្ពុជា។

លោក អ៊ុង សំអឿន អ្នកប្រកបរបររត់ម៉ូតូកង់បី និងអ្នកស្រី ឌួង គឹមលី ប្រកបរបរលក់គ្រឿងម្ជូរ នៅក្រុងខេមរភូមិន្ទ បានរៀបរាប់ថា ពិតជាគាំទ្រពេញទំហឹងនូវប្រសាសន៍របស់សម្តេចតេជោ ចំពោះវិធានការលើជនណាដែលបន្តនាំទំនិញខុសច្បាប់មកពីថៃ ចូលកម្ពុជា តាមរយៈការដកហូតទ្រព្យសម្បត្តិ និងបញ្ជូនឱ្យទៅជីកដីធ្វើលេណដ្ឋាននៅតាមព្រំដែន ។
ពលរដ្ឋទាំង២រូប ក៏បានចាត់ទុកថា សកម្មភាពរបស់ក្រុមជនលួចលាក់នាំចូលទំនិញខុសច្បាប់ពីថៃចូលមកកម្ពុជាតាមច្រកផ្លូវទឹក ផ្លូវគោក ជាទង្វើក្បត់ជាតិ និងអាត្មានិយម ដោយមិនគិតពីភាពឈឺចាប់វេនទារបស់ពលរដ្ឋខ្មែរទូទាំងប្រទេស។ ដូច្នេះប្រសិនបើដាក់ទោសទណ្ឌជនទាំងនោះកាន់តែធ្ងន់ធ្ងរ គឺកាន់តែល្អ ដើម្បីឱ្យស័ក្តិសមនឹងទង្វីរបស់ពួកគេបានសាង។
ជាមួយគ្នានេះ ពួកគាត់ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ឱ្យចូលរួមគាំទ្រផលិតផលក្នុងស្រុក ដែលជាស្នាដៃរបស់កូនខ្មែរ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ សេដ្ឋកិច្ចជាតិ និងរួមចំណែកជំរុញការអភិវឌ្ឍសង្គមឱ្យកាន់តែរឹងមាំ ពិសេសគ្រាគ្មានផលិតផលសៀមនៅលើទីផ្សារ។

ការគាំទ្រនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ដោយបានណែនាំដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ពង្រឹងការត្រួតពិនិត្យ និងអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ចំពោះជនដែលបន្តនាំទំនិញខុសច្បាប់មកពីថៃចូលមកកម្ពុជា ដោយការដកហូតទ្រព្យសម្បត្តិ និងបញ្ជូនពួកគេឱ្យទៅជីកដីនៅតាមព្រំដែន។
សម្តេចតេជោ សង្កត់ធ្ងន់ដែរថា កម្ពុជាបច្ចុប្បន្នមានអ្វីៗស្ទើរតែគ្រប់យ៉ាងហើយ ហេតុអ្វីចាំបាច់នាំចូលទំនិញពីថៃ ដូច្នេះត្រូវតែចាត់វិធានការចំពោះសកម្មភាពនាំចូលខុសច្បាប់ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ដោយមិនត្រូវមានការលើកលែងនោះឡើយ។

ជាក់ស្តែង នេះក៏ជាបំណងរបស់ពលរដ្ឋយូរមកហើយ ចំពោះវិធានការដ៏ម៉ឺងម៉ាត់នេះ ទៅលើជនខិលខូចដែលតែងតែលួចលាក់នាំចូលទំនិញខុសច្បាប់ពីថៃ តាមព្រំដែនគោក និងព្រំដែនទឹក ហើយបើទោះបីជាកន្លងទៅ អាជ្ញាធរធ្លាប់បង្ក្រាបករណីលួចដឹកជញ្ជូនទំនិញខុសច្បាប់តាមផ្លូវទឹក និងផ្លូវគោកក៏ពិតមែន ប៉ុន្តែពលរដ្ឋយល់ថា សកម្មភាពខុសច្បាប់មួយចំនួនទៀត អាចនឹងនៅតែបន្តកើតមានដោយសម្ងាត់៕ អត្ថបទ៖ សិរីវឌ្ឍនៈ



-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


