ព័ត៌មានជាតិ
ព្រែកជីកហ្វូណនតេជោ បន្តការងារបោះបង្គោលព្រំដីក្នុងភូមិសាស្រ្តខេត្តកំពត និងកែបចាប់ពីថ្ងៃទី២ ខែកក្កដានេះទៅ
មន្រ្តីបច្ចេកទេសនៃក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីម្សិលមិញនេះបានបើកកិច្ចប្រជុំពីដំណើរការចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្រ្តខេត្តកំពត និងខេត្តកែប។

កិច្ចប្រជុំដឹកនាំដោយលោក តាំង សាមឿន អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសសម្រាប់ចុះពិនិត្យនិយាមកា និងធ្វើការផ្ទៀងផ្ទាត់ផែនទីសម្រាប់ទីតាំងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ និងមន្រ្តីជំនាញក្រុមការងារបច្ចេកទេសសម្រាប់ចុះពិនិត្យនិយាមកា និងធ្វើការផ្ទៀងផ្ទាត់ផែនទីសម្រាប់ទីតាំងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យលើផែនការសកម្មភាពចុះបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោសម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត និងខេត្តកែប ដោយចាប់ផ្តើមពីព្រំប្រទល់ខេត្តតាកែវ និងខេត្តកំពត រហូតដល់ខេត្តកែប។ ជាមួយគ្នានេះដែរ ក្រុមការងារនឹងបែងចែកជាក្រុមតូចចំនួន ៤ ក្រុម ដោយគ្រោងចុះអនុវត្តការងារបោះបង្គោល ចាប់ពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នេះតទៅ។
ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវតិ្តសាស្រ្តរបស់កម្ពុជា ហើយត្រូវបានចាត់ទុកថាការបោះជំហានដ៏សំខាន់មួយក្នុងការកែប្រែមុខមាត់កម្ពុជានៅក្នុងវិស័យនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ។ ព្រែកជីកដែលមានប្រវែងជាង ១៧៤ គ.ម សាងសង់ឆ្លងកាត់ខេត្តចំនួន ៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយដែលអាចឲ្យនាវាមានទម្ងន់ផ្ទុករហូតដល់ ៣ ០០០ DWT ទៅមកនិងជៀសគ្នាបានដោយសុវត្ថិភាព។
ក្រោយប្រកាសបិទបញ្ចប់បេសកកម្មផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់ភូមិសាស្ត្រខេត្តតាកែវ ក្រុមការងារបច្ចេកទេស នឹងបន្តសកម្មភាពសម្រាប់ចុះពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែបនៅពេលខាងមុខនេះ៕




-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៥ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


