ព័ត៌មានជាតិ
លោកឃួង ស្រេង ៖ អាជ្ញាធរជាអ្នកបម្រើពលរដ្ឋ ពលរដ្ឋមានទុក្ខ ដាច់ខាតត្រូវតែមានមុខជួយពួកគាត់
លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញបានលើកឡើងថា ក្នុងនាមអាជ្ញាធរដែលជាអ្នកបម្រើប្រជាពលរដ្ឋ នៅពលរដ្ឋមានទុក្ខ ដាច់ខាតត្រូវតែមានមុខ ចុះជួយពួកគាត់ បើហួសពីសមត្ថភាពរបស់ខ្លួន ត្រូវរាយការណ៍ទៅថ្នាក់លើភ្លាម ដើម្បីដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលានិងសូមឱ្យមន្ត្រីយើង យកគំរូតាមថ្នាក់ដឹកនាំកំពូលរបស់យើង លើកិច្ចការងារ បម្រើប្រជាពលរដ្ឋ។

ការលើកឡើងបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើង នារសៀលថ្ងៃសៅរ៍ទី០៥ កក្កដាខែកក្កដាឆ្នាំ២០២៥នេះ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សង្កាត់ស្ទឹងមានជ័យទី១ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ដោយមានកាេចូលរួមពីលោកម៉ប់ សារិន សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនិងលោកសេង គន្ធ ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ។

ក្នុងឱកាសនោះ លោកឃួង ស្រេងបានស្នើឱ្យលោកប្រធានភូមិទាំ៨ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ឡើងរាយការណ៍ពីសមិទ្ធផលការងារនានា ដែលសម្រេចបានលើកឡើងពីចំណុចខ្វះខាតនិងបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីយកបញ្ហាទាំងនោះមកដោះស្រាយ ឱ្យក្លាយជាប្រយោជន៍ប្រជាពលរដ្ឋ ឈានទៅយកជ័យជំនៈក្នុងការបោះឆ្នោយនៅឆ្នាំ២០២៧-២០២៨ខាងមុខនេះ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា មន្ត្រីសង្កាត់ដែលកើតចេញពីមន្ត្រីរបស់គណបក្ស
ប្រជាជនកម្ពុជា ត្រូវរៀបចំសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានឱ្យបានល្អ តាមរយៈការផ្សព្វផ្សាយអប់រំណែនាំពួកគាត់ឱ្យបានច្រើន ហើយសកម្មភាពនៃការរៀបចំសណ្តាប់ធ្នាប់នេះ ត្រូវតែមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋយើងនៅពេលបច្ចុប្បន្ននេះ មានភាពស៊ីវីល័យហើយ។ ទីក្រុងមួយស្អាត ដាច់ខាតត្រូវមានការចូលរួមពីប្រជាពលរដ្ឋ។

លោក ឃួង ស្រេង បានណែនាំឱ្យលោកមេភូមិនិងលោកចៅសង្កាត់ ចុះអប់រំណែនាំប្រជាពលរដ្ឋជាប្រចាំ កុំឱ្យបោះពួកគាត់បោះសំរាមចោលទៅក្នុងប្រឡាយទឹក។ បន្ថែមពីនេះត្រូវធ្វើអ្វីៗដើម្បីបម្រើប្រជាពលរដ្ឋ ដោយកុំគិតថា រឿងនេះ រឿងនោះតូចតាចឱ្យសោះ រឿងតូច តាចនេះហើយ ជាការសន្សំពន្ទុរបស់យើងក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋដោយផ្ទាល់។

លោក ឃួង ស្រេង បានបញ្ជាក់ថា អ្នកដែលអភិវឌ្ឃប្រទេសជាតិ រក្សាសន្តិភាពនិងការពារបូរណៈភាពទឹកដី គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រី។

លោកឃួង ស្រេង ក៏បានថ្លែងនូវការអរគុណផងដែរ ចំពោះមន្ត្រីគណបក្សប្រជាជនកម្ពុជាទាំងអស់ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្តរហូតធ្វើឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះក្នុងការបោះឆ្នោតរហូតមក ហើយចំពោះអ្វីដែលជាការស្នើសុំរបស់លោកប្រធានភូមិទាំង៨ ពាក់ព័ន្ធឱ្យជួយការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន លោកឃួង ស្រេង បានឯកភាពនិងទទួលយកទាំងអស់ ដោយអនុវត្តជាជំហានៗ៕
ដោយ ៖ ស្រីរ័ត្ន







-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


