ព័ត៌មានជាតិ
ពលរដ្ឋសប្បាយ និង សាទរនូវប្រាង្គប្រាសាទបុរាណកេរដំណែលដូនតាខ្មែរ កំពុងជួយលើកមុខមាត់កិត្យានុភាពជាតិខ្មែរឡើងវិញ
ភ្នំពេញ ៖ ប្រាង្គប្រាសាទបុរាណៗ ដែលជាកេរដំណែលរបស់ដូនតាខ្មែរយើង បាននឹងកំពុងជួយលើកមុខមាត់កិត្យានុភាពរបស់ជាតិខ្មែរ ឱ្យទូទាំងសកលលោកបានដឹង និងបានស្គាល់ពីប្រទេសកម្ពុជា។

ស្របពេលដែល ថ្ងៃនេះ ជាថ្ងៃខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោកផងនោះ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស ក៏បានសម្តែងក្តីអបអរសាទរជាថ្មី និងមោទកភាពចំពោះប្រាសាទរបស់ខ្មែរ ដែលត្រូវបានទទួលស្គាល់ជាសម្បត្តិពិភពលោក ។
លោក ទោន គង្គា ជាប្រជាពលរដ្ឋលើកឡើងថា តាមរយៈប្រាង្គប្រាសាទដ៏ល្អឯកជាច្រើនរបស់ដូនតាខ្មែរ ដែលបានបន្សល់ទុកតាំងពីបរមបុរាណជាច្រើននេះហើយ ទើបធ្វើឱ្យប្រទេសជាតិនាពេលបច្ចុប្បន្ននេះ មានកិត្យានុភាពខ្លាំង លើឆាកអន្តរជាតិ ដែលជាប្រទេសមានវប្បធម៌ និងអរិយធម៌ចំណាស់ និងល្អលើសបណ្តាប្រទេសដទៃជាច្រើនលើសកលលោក។ លោកបន្ថែមទៀតថា នេះជាគុណនៃតម្លៃស្នាដៃរបស់ដូនតា បានបន្សល់ទុកមកដល់បច្ចុប្បន្ន។
សូមបញ្ជាក់ថា ប្រាសាទព្រះវិហារ មានទីតាំងនៅលើជួរភ្នំដងរែក ស្ថិតក្នុងខេត្តព្រះវិហារ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក តាំងពីថ្ងៃ០៧ កក្កដា ឆ្នាំ២០០៨ ហើយរហូតមកដល់ថ្ងៃទី១៧ កក្កដា ឆ្នាំ២០២៥នេះ គឺមានរយៈពេល១៧ឆ្នាំហើយ ៕
អត្ថបទ ៖ សុភា


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


