ព័ត៌មានជាតិ
ក្រសួងអប់រំ និងធនាគារពិភពលោក ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែម លើគម្រោងអប់រំនៅកម្ពុជា
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Manuela V. Ferro អនុប្រធានប្រចាំតំបន់នៃធនាគារពិភពលោក ដើម្បីបន្តកិច្ចសហប្រតិបត្តិការបន្ថែមរវាងភាគីទាំង២ ក្នុងការអនុវត្តគម្រោងអប់រំសំខាន់នៅកម្ពុជា។

ក្រសួងអប់រំ បានឱ្យដឹងថា ជំនួបនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សា និងពង្រឹងសហប្រតិបត្តិការរវាងក្រសួងអប់រំ និងធនាគារពិភពលោកបន្ថែមទៀត ជាពិសេសលើការអនុវត្តគម្រោងអប់រំសំខាន់ៗដែលមានគោលដៅកែលម្អគុណភាពការអប់រំ ការចូលរួមសិក្សារបស់សិស្ស និងការបណ្តុះបណ្តាលគ្រូបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាព។ ជំនួបនេះក៏ជាឱកាសដើម្បីបង្ហាញទស្សនៈ និងផែនការអនាគតក្នុងការអភិវឌ្ឍវិស័យអប់រំ ដើម្បីធានាថា ប្រជាជនកម្ពុជាទាំងអស់នឹងទទួលបានឱកាសសិក្សាដែលមានគុណភាព និងសមធម៌ ជាពិសេសត្រៀមខ្លួនរួចរាល់សម្រាប់ទីផ្សារការងារនាពេលអនាគត។

លោកស្រី Manuela V. Ferro បានកត់សម្គាល់ពីការខិតខំរបស់ក្រសួង និងភាពរីកចម្រើនរបស់ក្រសួងអប់រំ ជាពិសេស គឺការលើកកម្ពស់គុណភាពបង្រៀន និងរៀន ការពង្រឹកឱកាសអប់រំសម្រាប់មនុស្សគ្រប់គ្នា ក៏ដូចជាការបន្តកែទម្រង់កម្មវិធីសិក្សាដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។ ពាក់ព័ន្ធនឹងសម័យបច្ចុប្បន្ន មានភាពជឿនលឿនខាងបច្ចេកវិទ្យា AI ជាដើម ធនាគារពិភពលោកក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមជួយលើគម្រោងនានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍលើវិស័យអប់រំនៅកម្ពុជាកាន់តែល្អប្រសើរទៀត។

ជាមួយគ្នានេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងបន្តអនុវត្តផែនការយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យអប់រំ ដែលផ្តោតសំខាន់លើការពង្រឹងគុណភាពគ្រូបង្រៀន, ការអភិវឌ្ឍជំនាញបច្ចេកវិទ្យាឌីជីថលដែលផ្តោតលើការអភិវឌ្ឍជំនាញឌីជីថល និងបច្ចេកវិទ្យាទំនើប រួមទាំងAI, លើកកម្ពស់ការអប់រំលើមុខវិជ្ជា(STEM), ប្រើប្រាស់បច្ចេកវិទ្យាដើម្បីតាមដានវត្តមានសិស្ស ក៏ដូចជាប្រសិទ្ធភាពការងាររបស់គ្រូបង្រៀន, លើកកម្ពស់គុណភាពអប់រំកុមារតូច, ពង្រឹងតេស្ត SEA-PLM និង PISA និងការបណ្តុះបណ្តាលវិជ្ជាជីវៈជាដើម ដើម្បីធានាថា កុមារ និងយុវជនកម្ពុជា មានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងលើទីផ្សារការងារជាតិ និងអន្តរជាតិ។

រដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងអំណរគុណចំពោះធនាគារពិភពលោក ដែលតែងតែផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដល់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ជាពិសេសតាមរយៈគម្រោងនានាដូចជា SIEP, GEIP, HEIP, និងគម្រោងនាពេលខាងមុខ HEIP-2 និង BEIP ដែលទាំងអស់នេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំ ការពង្រឹងសមត្ថភាពគ្រូបង្រៀន និងការបង្កើនលទ្ធភាពទទួលបានការអប់រំសម្រាប់សិស្សានុសិស្សគ្រប់រូប។
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សង្ឃឹមថា កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនេះ នឹងបន្តរីកចម្រើនកាន់តែខ្លាំងក្លាទៅមុខទៀត ដើម្បីសម្រេចបាននូវចក្ខុវិស័យរួមក្នុងការកសាងប្រព័ន្ធអប់រំមួយដែលមានគុណភាព គ្រប់ជ្រុងជ្រោយ និងប្រកបដោយបរិយាបន្នសម្រាប់ប្រជាជនគ្រប់រូបនៅក្នុងប្រទេសកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


