ព័ត៌មានជាតិ
អ្នកចិញ្ចឹមត្រីនៅកម្ពុជាស្នើរដ្ឋាភិបាលចាត់វិធានការនាំចូលត្រីពីប្រទេសជិតខាង ដើម្បីជួយគាំទ្រការចិញ្ចឹមត្រីក្នុងស្រុក
អ្នកចិញ្ចឹមត្រីនៅក្នុងប្រទេសកម្ពុជា បានស្នើសុំរាជរដ្ឋាភិបាល ជួយពង្រឹងនិងចាត់វិធានការបិទការនាំចូលត្រីពីប្រទេសជិតខាងដើម្បីជួយគាំទ្រដល់ការចិញ្ចឹកត្រីនៅក្នុងស្រុកឱ្យកាន់តែប្រសើរ។

លោក ឆាំ សំអាត ជាអ្នកចិញ្ចឹមត្រីនៅក្នុង ភូមិ ពាម ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាលបានរៀបរាប់នៅក្នុងទំព័រហ្វេប៊ុកថា « សព្វថ្ងៃខ្ញុំចិញ្ចឹមត្រីប្រា ជាង១៥ឆ្នាំមកហើយ កន្លងមកបងប្អូនកសិករ ក៏ដូចជារូបខ្ញុំបានជួបប្រទះបញ្ហាទីផ្សារ ដោយឈ្មួញអ្នកទិញត្រីតែងតែបង្អាប់តម្លៃ លក់បានតម្លៃថោក ដែលជាហេតុធ្វើឱ្យប្រជាកសិករមួយចំនួនបានបោះបង់អាជីវជាអ្នកចិញ្ចឹមត្រី ទៅប្រកបមុខរបបផ្សេង។ ខ្ញុំបាទគាំទ្រយ៉ាងពេញទំហឹង នៅគោលការណ៍ដ្ឋាភិបាល ក្នុងការបិទត្រីនាំចូល ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក ដែលមានគុណភាពល្អ និងសុវត្តិភាព»។

លោកឆាំ សំអាត បានសូមស្នើសុំឱ្យរដ្ឋាភិបាលជួយពង្រឹង និងចាត់វិធានការក្នុងការបិទទាំងស្រុងត្រីនាំចូលមកប្រទេសយើង និងជួយគាំទ្រត្រីក្នុងស្រុកយើង។
ចំណែក អ្នកស្រី ហៀង ពៅណារ៉ែន ជាកសិករចិញ្ចឹមត្រីនិងផលិតកូនពូជ នៅខេត្តតាកែវបានលើកឡើងឱ្យដឹងដែរថា« ខ្ញុំមិនគាំទ្រដាច់ខាតចំពោះសមាគមន៍ផ្គត់ផ្គង់ត្រីនៅកម្ពុជា ដែលទទូចនាំត្រីពីក្រៅស្រុក នាងខ្ញុំសុំស្នើដល់សមាគមន៍ផ្គត់ផ្គង់ត្រីនៅកម្ពុជាជួយទិញត្រីកសិករដែលចិញ្ចឹមក្នុងស្រុកយើង។
ជាចុងក្រោយខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទដែលបានរឹតបន្តឹងការនាំចូលត្រីពីក្រៅស្រុក»។

រីឯ លោកយស់ នូច រស់នៅភូមិពន្លៃ/ឃុំបាបោងស្រុកពាមរក៍ខេត្តព្រៃវែងបានអះអាងថា« ខ្ញុំបានឃើញហ្វេសបុកផ្សាយព្រោងព្រាតថា សមាគមអ្នកផ្គត់ផ្គង់ត្រីបានស្នើសុំនាំចូលត្រីបន្ថែមទៀតដើម្បីបំពេញតម្រូវការក្នុងស្រុក ខ្ញុំមិនឯកភាព និងមិនគាំទ្រទេ ព្រោះកសិករក្នុងស្រុកក៏អាចផលិតបាន ហើយអាចផ្គត់ផ្គង់តម្រូវការហូបចុកបាន។
សូមសមាគមអ្នកផ្គតផ្គង់ត្រីមេត្តាងាកមកជួយទិញត្រីក្នុងស្រុកទៅលក់ចែកចាយបន្តវិញ »។
ទាក់ទិនបញ្ហានេះដែរសមាជិកនៃសមាគមវារីវប្បកនៅកម្ពុជា និងបងប្អូនវារីវប្បករនៅទូទាំងប្រទេសបានគោរពគាំទ្រនូវអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចបវរធិបតីដែលបានណែនាំឱ្យអ្នកផ្គត់ផ្គង់ត្រីបង្វែរពីការនាំចូលមកជាការប្រមូលទិញត្រីនៅក្នុងស្រុក។

នៅក្នុងសំណេរដែលបានផ្សាយក្នុងផេកផ្លូវការរបស់ខ្លួនសមាគមវារីវប្បកនៅកម្ពុជាបានលើកឡើងថាសមាគមវារីវប្បករនៅកម្ពុជា សូមគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិសេសរដ្ឋបាលជលផលក្នុងការរឹតបន្តឹងការត្រួតពិនិត្យនៃការនាំចូលត្រីមួយចំនួនពីក្រៅប្រទេសមកបំពេញតម្រូវការត្រីដែលខ្វះខាតនៅក្នុងស្រុក ឬ ប្រភេទត្រីដែលមិនមានចិញ្ចឹមក្នុងស្រុក ឬ ត្រីដែលមានចិញ្ចឹមប៉ុន្តែមិនទាន់បំពេញបានគ្រប់តម្រូវការទីផ្សារ។

សមាគមវារីវប្បករនៅកម្ពុជា សូមធ្វើការប្រឆាំងចំពោះការលើកឡើងរបស់អ្នកនាំចូលត្រីដែលទាមទារឱ្យមានការនាំចូលត្រីមកកាន់កម្ពុជាឱ្យកាន់តែច្រើនជាងមុន ដែលនាំឱ្យវារីវប្បករប្រឈមនឹងការខាតបង់ រហូតដល់ក្ស័យធនតែម្តង។
ជាមួយគ្នានេះដែរ ក្រុមវារីវប្បករ កម្ពុជាបានលើកឡើងពី សកម្មភាពរបស់សមាគមអ្នកផ្តត់ផ្គង់ត្រីនៅកម្ពុជា នាកន្លងមកថា បានបង្ក ប៉ះពាល់ដល់វារីវប្បកម្ម និងប្រជាពលរដ្ឋចិញ្ចឹមត្រីតាមលក្ខណៈគ្រួសារនៅកម្ពុជាផ្ទុយពីរដ្ឋបាលជលផល និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នាកន្លងមកនេះ បានជំរុញដល់សមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជាត្រូវតែធ្វើការទទួលទិញត្រីវារីវប្បកម្ម និងក៏ដូចជាត្រីធម្មជាតិ ដែលមាននៅកម្ពុជាឱ្យបានច្រើន ជៀសវាងការដែលនាំត្រីចូលពីប្រទេសជិតខាងកម្ពុជា។
សមាគមវារីវប្បករ ស្នើសុំយ៉ាងទទូច ឱ្យរដ្ឋបាលជលផល និងក៏ដូចជាក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទធ្វើយ៉ាងណាសម្របសម្រួលដើម្បី ក្លាយជាសមាគមរួមដោយផ្តល់នូវផលចំណេញដល់វារីវប្បករ និងពលរដ្ឋអ្នកចិញ្ចឹមត្រីក្នុងស្រុកនាថ្ងៃខាងមុខកុំបីខានឡើយ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


