សន្តិសុខសង្គម
ត្រីឆ្តោរចិញ្ចឹមក្នុងស្រះប្រមាណ២០តោនងាប់ជាបន្តបន្ទាប់ ខណៈរលកកំដៅបន្តកើនឡើងខ្លាំង
កំពង់ឆ្នាំង ៖ រលកកំដៅដែលបានកើតមានជារៀងរាល់ថ្ងៃនេះ បានធ្វើឲ្យត្រីឆ្តោរដែលចិញ្ចឹមនៅក្នុងស្រះប្រមាណ ២០តោនបានងាប់រយៈពេល២-៣ ថ្ងៃនេះ ក្នុងភូមិកោះលត ឃុំកោះថ្កូវស្រុកជល់គិរី។

លោក ឃឹម ឡុង ជាអ្នកចិញ្ចឹមត្រីក៏ជាមន្ត្រីជលផល នៅរសៀលថ្ងៃទី៨ ខែមេសានេះបានឲ្យដឹងថា ស្រះចិញ្ចឹមត្រីរបស់លោកមាន ១២ស្រះតូចធំ ដែលមានទំហំ ១ហិកតា៤០អារ លោកបានចិញ្ចឹមត្រីឆ្តោរ ត្រីប្រា ត្រីពោរ ត្រីឆ្ពិន និងត្រីព្រួលដែលលោកបានចិញ្ចឹមត្រីនៅតាមស្រះនេះរយៈពេលជាច្រើនឆ្នាំមកហើយ។

លោក ឃឹមឡុង បានបន្តថា ដោយសារអាកាសធាតុក្តៅខ្លាំងត្រីនៅក្នុងស្រះដែលត្រីមួយក្បាលៗមានទម្ងន់ពី៧ទៅ ៨ ខាំ បានងាប់អស់ប្រមាណ២០តោន ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី ៨ ខែមេសានេះ នឹងបើរលកកំដៅនៅតែក្តៅខ្លាំងនោះត្រីអាចនឹងងាប់ជាបន្តទៀត៕
ដោយ ៖ ឈៀងថារិទ្ធ







-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


