ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ក្រសួងកសិកម្មជំរុញការបង្កើតកសិដ្ឋានចិញ្ចឹមត្រីកម្រិតស្ដង់ដារ ដើម្បីផ្គត់ផ្គង់សហគ្រាសកែច្នៃ
អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា អះអាងថា ក្រសួងកំពុងជំរុញការទាក់ទាញអ្នកវិនិយោគបន្ថែមទៀតលើការបង្កើតកសិដ្ឋានចិញ្ចឹមត្រីដែលមានលក្ខណៈស្ដង់ដារត្រឹមត្រូវ សំដៅធានាថា ត្រីមានគុណភាពខ្ពស់ មិនប្រើប្រាស់នូវសារធាតុគីមី ដើម្បីអាចផ្គត់ផ្គង់ទៅតាមសហគ្រាសកែច្នៃ ក៏ដូចជាការធានាដល់សុវត្ថិភាពម្ហូបអាហារ។

នៅក្នុងឱកាសដឹកនាំក្រុមអ្នកសារព័ត៌មាន ចុះទស្សនកិច្ចសិក្សាផ្ទាល់នៅសិប្បកម្មកែច្នៃផលិតផលជលផលមួយកន្លែងក្នុងក្រុងសៀមរាប យីហោ សំណាងសុធា នៅថ្ងៃទី១៩ ខែកញ្ញានេះ កញ្ញា អ៊ឹម រចនា លើកឡើងថា កត្តាចម្បងមួយ ដែលជាបញ្ហាប្រឈមនៅក្នុងដំណើរការកែច្នៃផលិតផលជលផលរបស់កម្ពុជា គឺត្រីដែលយកមកកែច្នៃមិនទាន់មានគុណភាពល្អនៅឡើយ។ កញ្ញា លើកឡើងដូច្នេះថា «ត្រីដែលខាងសហគ្រាសប្រមូលទិញមកដើម្បីកែច្នៃ មានមួយចំនួននៅតែមានបញ្ហា ព្រោះវាមិនមានសមត្ថភាព គុណភាពពេញលេញ ដែលនេះជាបញ្ហាប្រឈមមួយកំពុងតែដោះស្រាយ»។

តែយ៉ាងណា បើតាមការបញ្ជាក់របស់កញ្ញា អ៊ឹម រចនា ក្រសួងកសិកម្មកំពុងតែពិនិត្យមើលលទ្ធភាពក្នុងការស្វែងរកអ្នកវិនិយោគបន្ថែមទៀតលើការចិញ្ចឹមត្រី តាមរយៈការជំរុញឱ្យមានការបង្កើតនូវកសិដ្ឋានចិញ្ចឹមត្រីកម្រិតខ្ពស់ មានស្ដង់ដារបច្ចេកទេសត្រឹមត្រូវ ដោយមិនមានការប្រើប្រាស់នូវសារធាតុគីមីដែលអាចបង្កហានិភ័យ ក៏ដូចជាប៉ះពាល់សុខភាពអ្នកបរិភោគ។ កញ្ញា បន្តថា ការធានាបាននូវការចិញ្ចឹមត្រីដែលមានលក្ខណៈស្ដង់ដារ នឹងផ្ដល់លទ្ធភាពដល់ការផ្គត់ផ្គង់ទៅតាមបណ្ដាសហគ្រាសកែច្នៃ អាចប្រមូលយកត្រីដែលមានគុណភាព សុវត្ថិភាព មកកែច្នៃជាផលិតផលមានគុណភាពមួយកម្រិតទៀត។
បន្ថែមពីលើការជំរុញគុណភាពត្រី ក្រសួងកសិកម្ម ក៏កំពុងគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះការវេចខ្ចប់ផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យបានស្អាត អនាម័យ ជាពិសេសបន្ថយការវេចខ្ចប់ដោយផ្លាស្ទិក ទាំងសម្រាប់ទីផ្សារក្នុងប្រទេស និងទាំងការនាំចេញទៅទីផ្សារអន្តរជាតិ ដែលនេះជាការងារបន្ទាប់ ហើយក្រសួងកសិកម្ម ក៏ដូចជាដៃគូពាក់ព័ន្ធក៏កំពុងធ្វើជាបណ្ដើរៗដែរ។ នេះជាបញ្ជាក់បន្ថែមដោយកញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


