ព័ត៌មានជាតិ
សមត្ថកិច្ច បានឃាត់អ្នកល្មើសបម្រាមគោចរជាង៧០នាក់ និងដាក់ឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៣មេសានេះថា ចាប់ពីម៉ោង៨យប់ថ្ងៃទី០២ដល់ម៉ោង៥ទៀបភ្លឺថ្ងៃទី០៣ខែមេសានេះ សមត្ថកិច្ចចម្រុះបានធ្វើការឃាត់អ្នកដែលធ្វើដំណើរល្មើសបម្រាមគោចរចំនួន៧៣នាក់ ក្នុងនោះមានម៉ូតូចំនួន៦៥គ្រឿងនិងរថយន្តចំនួន៨គ្រឿង។

លោកបានបន្តថា ម៉ូតូនិងរថយន្តទាំង៧៣គ្រឿងនោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅតាមអធិការដ្ឋានខណ្ឌ។ ចំណែកអ្នកបើកបរល្មើសនឹងបម្រាមគោចរ ត្រូវអនុវត្តទៅតាមគោលការណ៍ណែនាំរបស់សាលារាជធានីភ្នំពេញ ដោយតម្រូវឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួនរយៈពេល១៤ថ្ងៃ ដោយមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីអាជ្ញាធរមូលដ្ឋាន។
លោកបានបន្តទៀតថា នៅថ្ងៃទី១នៃការអនុវត្តទៅលើវិធានការរបស់សាលារាជធានីភ្នំពេញនេះឃើញថា បងប្អូនប្រជាពលរដ្ឋភាគច្រើនមានការយល់ដឹងនិងបានចូលរួមអនុវត្តទៅតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច។
បើតាមអ្នកនាំពាក្យរូបនេះ មានពលរដ្ឋតិចតួចប៉ុណ្ណោះដែលនៅល្មើសនិងបំពានការហាមឃាត់នេះ ហើយ លោកសង្ឃឹមថា នៅយប់នេះឬយប់ជាបន្តបន្ទាប់ទៀតចំនួនពលរដ្ឋដែលល្មើសនឹងកាន់តែមានការថយចុះជាបន្តបន្ទាប់ទៀតព្រោះថា ប្រជាពលរដ្ឋបានឃើញថា សមត្ថកិច្ចពិតជាបានអនុវត្តជាក់ស្តែងតែម្តងមិនមែនដាក់វិធានការហើយមិនអនុវត្តនោះទេ។



គួរបញ្ជាក់ថា វិធានការរដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះមានរយៈពេល២សប្តាហ៍ គឺចាប់ពីថ្ងៃទី០១ ខែមេសានេះ រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



