ព័ត៌មានជាតិ
រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ
នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នេះ មន្ត្រីរដ្ឋបាលខេត្ត និងមន្ត្រីពន្ធនាគារខេត្តតាកែវ បានចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្រ្តីពន្ធនាគារ សម្រាប់ឆ្នាំ២០២៥។

បើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុរបស់ករដ្ឋបាលខេត្តតាកែវ ការចែកពាក្យនេះ ធ្វើឡើងនៅទីតាំង អតីតសណ្ឋាគារខេត្ត (អូតែលខេត្ត) ខាងជើងសាលាខេត្តចាប់ពីវេលាម៉ោង ៧:០០ព្រឹក ដល់ម៉ោង ១១:៣០នាទី និងវេលាម៉ោង ១៤:០០នាទី ដល់ម៉ោង ១៧:៣០នាទីរសៀល។ ការផ្ដល់ពាក្យនេះ គឺចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៥។ ចំណែកការទទួលពាក្យ ចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។
សម្រាប់បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ចង់ចូលបម្រើការងារនៅពន្ធនាគារខេត្តតាកែវ អាចទៅទទួលពាក្យស្នើសុំ ដើម្បីដាក់ពា្យប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីពន្ធនាគារ សម្រាប់ឆ្នាំ២០២៥ នេះតាមរយៈទីតាំងខាងលើ៕



-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


