ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹកចិត្តមោះមុតក្នុងការទប់ស្កាត់រាល់សកម្មភាពឈ្លានពានរបស់សត្រូវ
លោក ម៉ុល វិបុល អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវបន្តស្មារតីជាតិនិយមចូលរួមការពារបូរណភាពទឹកដី ដើម្បីរួមកម្លាំងគ្នាជាធ្លុងមួយនៃមហាសាមគ្គីជាតិដ៏រឹងមាំក្នុងការទប់ស្កាត់រាល់សកម្មភាពឈ្លានពានរបស់សត្រូវមកលើបូរណភាពដែនដីកម្ពុជា។ លោកក៏បានស្នើឲ្យពលរដ្ឋគ្រប់រូប ត្រូវមានឧត្តមគតិ មនសិការស្នេហាជាតិ និងបង្ហាញពីទឹកចិត្តស្មារតីមោះមុត ដើម្បីបន្តគាំទ្រដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅបន្ទាត់ព្រំដែនជួរមុខដើម្បីការពារបូរណភាពទឹកដីកម្ពុជា។

ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងនាមជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ តំណាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងកម្មវិធីកាត់សក់ឥគិតថ្លៃជូនពលរដ្ឋក្រោមប្រធានបទ «សក់ និងសម្រស់ដើម្បីមិត្តយើង» កាលពីថ្ងៃអាទិត្យ ទី២០ ខែកក្កដា នៅក្នុងបរិវេណវត្តពោធិសត្ថារាម (ហៅវត្តពោធិ៍ចិនតុង) ស្ថិតនៅភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ដើម្បីកាត់សក់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនាពេលកន្លងមក និងមានប្រជាពលរដ្ឋចូលរួមកាត់សក់សរុបចំនួន ២៧៣រូប។

លោក ម៉ុល វិបុល ក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋជឿជាក់លើគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសសមិទ្ធផលទាំងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច។

លោកក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តស្មារតីជាតិនិយម ចូលរួមការពារបូរណភាពទឹកដី ត្រូវមានឧត្តមគតិ មនសិការស្នេហាជាតិ ដើម្បីរួមកម្លាំងគ្នាជាធ្លុងមួយនៃមហាសាមគ្គីជាតិដ៏រឹងមាំ និងបង្ហាញពីទឹកចិត្តស្មារតីមោះមុត និងបន្តគាំទ្រកងកម្លាំងប្រដាប់អាវុធជួរមុខ ក្នុងការទប់ស្កាត់រាល់សកម្មភាពឈ្លានពានរបស់សត្រូវមកលើបូរណភាពដែនដីកម្ពុជា៕





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


