ព័ត៌មានជាតិ
ហួសចិត្ត ! លោកប្តីខ្លាចប៉ូលីសពេករហូតទុកឲ្យប្រពន្ធពោះធំដើររហូតរាប់សិបគីឡូម៉ែត្រ
កើតមានរឿងដ៏ហួសចិត្តមួយបន្ទាប់ពីមានការបង្ហោះចែករំលែកថា លោកប្តីខ្លាចប៉ូលីស តែមិនអាណិយប្រពន្ធពោះធំទុកឲ្យដើររហូតរាប់សិបគីឡូម៉ែត្រ អំឡុងពេលសមត្ថកិច្ចកំពុងអនុវត្តវិធានការដ្ឋបាល ចំពោះអ្នកធ្វើដំណើរនៅពេលយប់(បំរាមគោចរ)។

បើយោងតាមការបង្ហោះរបស់លោក ហួរ ហូត រដ្ឋបាលនៃសាលាខណ្ឌទួលគោក ដែលបានជួបហេតុការណ៍នេះផ្ទាក់បានលើកឡើងថា រាត្រីនេះលោកមានរឿងដ៏ហួសចិត្តមួយចង់ចែករំលែកជូនបងប្អូនជ្រាបជាបទពិសោធន៍។
លោកបន្តថា ក្នុងពេលកំពង់អនុវត្តវិធានការរដ្ឋបាលចំពោះអ្នកធ្វើដំណើរនៅរាត្រីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ មានស្រ្តីម្នាក់មានផ្ទៃពោះជិត៧ខែ បានធ្វើដំ ណើរដោយម៉ូតូឌុប តែត្រូវបានម៉ូតូឌុបទំលាក់ចោល ដោយខ្លាចកំលាំងចាប់ម៉ូតូ។មកដល់គោលដៅត្រួតពិនិត្យ លោកបានណែនាំសម្របសម្រួលអោយប្តីគាត់មកទទួល តែលោកប្តីថាមិនហ៊ានទៅទេខ្លាចប៉ូលីសចាប់ម៉ូតូដែរ។

លោក ហួរ ហូត បានបន្ថែមទៀតថា ចង់សួរថាតើលោកប្តីខ្លាចប៉ូលីសពេករហូតទុកឲ្យប្រពន្ធពោះធំដើររហូតរាប់សិបគីឡូម៉ែត្រមែនឬ? កំលាំងគណះបញ្ជាការឯកភាពត្រួតពិនិត្យតាមគោលដៅមិនមែនតឹងរឹង មុឺងម៉ាត់រហូតមិនយល់ហេតុផលនោះទេ។ដូចនេះលោកក៏បានសម្របសម្រួលអោយមានការដឹក ជញ្ជូនបងស្រីទៅផ្ទះដោយPassappតែម្តង៕
ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


