Connect with us

ព័ត៌មានជាតិ

បណ្ឌិត គិន ភា ស្នើពលរដ្ឋខ្មែរជួយប្រមូលរូបថតជាភស្តុតាង ដែលថៃឈ្លានពានកម្ពុជា ទុកឱ្យពិភពលោកដឹង និងកូនខ្មែរចងចាំ

បានផុស

នៅ

បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានសរសេរសំណេរលើហ្វេសប៊ុកនៅព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដល់ជនរួមជាតិខ្មែរថា ក្រោយពីសង្គ្រាមបញ្ចប់ ត្រូវតែកសាងសារមន្ទីរសង្គ្រាមមួយដែលផ្តើមដោយថៃឈ្លានពានទឹកដីកម្ពុជា និងស្នើឱ្យកូនខ្មែរជួយប្រមូលរូបភាព ភស្តុតាងដែលឈ្លានពានដោយថៃ ក្នុងគោលបំណងឱ្យពិភពលោកបានដឹង និងកូនខ្មែរគ្រប់ទំនាន់ចងចាំពីការឈ្លានពានដ៏ឃោឃៅរបស់ថៃ លើដែនអធិបតេយ្យជាតិខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត គិន ភា សរសេរថា ក្រោយចប់សង្គ្រាម ត្រូវតែកសាងសារមន្ទីសង្គ្រាមឈ្លានពានមួយ ដែលប្រព្រឹត្តដោយថៃឈ្លានពានដ៏ឃោរឃៅ។ បន្ថែមពីនេះ លោកបានសំណូមពរឱ្យប្រជាជនខ្មែរទាំងអស់ ជួយប្រមែប្រមូលរូបថតសោដនាដកម្មលើប្រជាជន និងជាតិកម្ពុជា ដែលជាភស្តុតាងនៃការបំផ្លិចបំផ្លាញទាំងអស់ដែលបង្កឱ្យទាហានថៃ ដូចជាអាវុធយុទ្ធភណ្ឌដែលថៃប្រើប្រាស់ដើម្បីឈ្លានពាន និងភស្តុតាងផ្សេងៗទៀត ដើម្បីឱ្យពិភពលោកបានដឹង និងកូនខ្មែរគ្រប់ជំនាន់ចងចាំពីការឈ្លានពានដ៏ឃោឃៅនេះ។

លោកបណ្ឌិត សង្កត់ធ្ងន់ថា៖ “យើងត្រូវប្រែក្លាយមេរៀន សោកនាដកម្ម និងការឈឺចាប់ដែលបង្កដោយចោរសៀមឈ្លានពានលើកនេះ ទៅជាការខិតខំពង្រឹងស្មារតីជាតិ និងឯកភាពជាតិយូរអង្វែង និងពង្រឹងសមត្ថភាពយើងលើគ្រប់វិស័យទៅអនាគត” ។

អ្នកជំនាញរូបនេះ ក៏បញ្ជាក់ទៀតថា កម្ពុជាមិនអាចឱ្យវីរកងទ័ពខ្មែរស្លាប់ដោយទទេៗ ដោយមិនមានអ្វីតបស្នងត្រឡប់វិញបានឡើយ ហេតុនេះ លោកបណ្ឌិតថា កម្ពុជាត្រូវតែរួមគ្នា សាមគ្គីភាពជាធ្លុងមួយជាមួយកងទ័ពកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រឆាំងពីការឈ្លានពាន ដណ្តើមទឹកដីកម្ពុជារបស់ថៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម