ព័ត៌មានជាតិ
គ្មានបន្លែនាំចូលពីថៃ ជាឱកាសកសិករដាំដុះបន្លែនាំលក់លើទីផ្សារក្នុងក្រុងបាត់ដំបង រកចំណូលបានរាល់ថ្ងៃ
នៅតាមបណ្តាទីផ្សារនានាក្នុងក្រុងបាត់ដំបង អាជីវករនៅតែមមាញឹកក្នុងការលក់ដូរ បន្លែ ត្រី សាច់ ដោយគ្មានការប្រឈមក្នុងការខ្វះខាត បើទោះបីគ្មានការនាំចូលពីប្រទេសថៃយូរអង្វែងក៏ដោយចុះ។ ផ្ទុយទៅវិញគឺជាឱកាសដ៏ល្អបំផុតសម្រាប់កសិករ ដែលប្រកបរបរកសិកម្មនោះទៅវិញ។
កសិករនៅតាមបណ្តាស្រុកដែលជាស្រុកគោលដៅកសិកម្មបានប្រាប់កម្ពុជាថ្មីទាំងសប្បាយចិត្ត ក្នុងការប្រមូលបន្លែចម្រុះចូលទីផ្សារ ដែលឱកាសនេះពួកគាត់អាចរកប្រាក់ចំណូលបានស្ទើររាល់ថ្ងៃ ចាប់តាំងពីថែបង្កជម្លោះជាមួយកម្ពុជា ហើយថៃក៏បានបិទព្រំដែនដោយឯកតោភាគី ដែលបានជំរុញឲ្យកសិករតាមបណ្តាស្រុករកចំណូលគ្រួសារតាមរយះប្រមូលទិន្នផលកសិកម្មដូចជាបន្លែគ្រប់មុខ តាមលំនៅដ្ឋានផ្គត់ផ្គង់លើទីផ្សារក្នុងនោះ ប្រជានេសាទជាលក្ខណះគ្រួសារ ក៏ដូចជាអ្នកចិញ្ចឹមត្រី មាន់ ទា ក៏រកចំណូលក្នុងស្រុកសម្រាប់ទ្រទ្រង់គ្រួសារបានយ៉ាងប្រសើរផងដែរ។

ប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបង បានលើកឡើងដូចៗគ្នាថា ក្រោយប្រទេសថៃបានបិទព្រំដែន បន្លែ ត្រីសាច់មិនមានការខ្វះខាតនោះទេ ហើយអាជីវករក៏រកចំណូលបានប្រសើរជាងមុនដែរ។
អ្នកស្រី ស្រីម៉ាច ពលរដ្ឋរស់នៅក្រុងបាត់ដំបងបានប្រាប់ថា បច្ចុប្បន្ន បន្លែ ត្រីសាច់នៅលើទីផ្សារសម្បូរបែបណាស់។ ពលរដ្ឋរូបនេះក៏កត់សម្គាល់ បន្លែ ត្រីសាច់ នៅលើទីផ្សារហាក់ខុសប្លែកច្រើនត្រង់ថា ទាំងបន្លែ ទាំងត្រីសាច់គ្រប់ប្រភេទ ដែលអាជីវករលក់លើទីផ្សារសុទ្ធតែនៅស្រស់ៗបំព្រង គួរឱ្យចង់បរិភោគ ជាពិសេសធ្វើជាអន្លក់ អត់ដូចបន្លែ ត្រីសាច់នាំចូលទេ គឺមើលទៅពណ៌ស្លេកៗ។
កសិករនៅក្នុងឃុំចែងមានជ័យ នៃស្រុកបាណន់ លោក ឈាង រុំ បានប្រាប់ថា សប្បាយចិត្ត ពេលដឹកបន្លែទៅផ្សារលក់ឆាប់អស់អីចឹង។ គ្រួសាររបស់លោកមានជីវភាពរាល់ថ្ងៃហ្នឹង ពឹងលើតែបន្លែហ្នឹងហើយ។ លោកព្រឹកឡើងដឹងតែដឹកបន្លែដល់ផ្សារហើយ ព្រោះភ្លឺស្រាងៗលោកនិងប្រពន្ធចាប់ប្រមូល ហើយព្រឹកម៉ោង ៦ ជាងដឹងតែដល់ផ្សារ ហើយតម្លៃនៅតែដដែល មិនឆ្លៀតតម្លើងតម្លៃនោះ ទេ មានតែចុះបន្ថែមផង”។
បើតាមមន្ត្រីពាណិជ្ជកម្មខេត្តបាត់ដំបងបានបញ្ជាក់ថា រាល់ទំនិញនៅលើទីផ្សារនានានៅក្នុងក្រុង អាជីវករលក់ធម្មតា មិនមានការកើនតម្លៃលើទំនិញអ្វីមួយនោះទេ។ ជាពិសេសបន្លែសរីរាង្គ គឺតម្លៃថោកសមរម្យ ទាំងបន្លែប្រមូលពីតាមភូមិ ក៏ដូចជាបន្លែក្នុងសហគមន៍ គឺរក្សាតម្លៃនៅដដែល។
ប្រភពដដែលបន្តថា ចំណែកត្រីសាច់ ក៏មិនប្រឈមការខ្វះខាតនៅលើទីផ្សារនោះដែរ ហើយក៏មានតម្លៃសមរម្យ មិនមានការដំឡើងថ្លៃនោះទេ រួមទាំងសាធាតុគីមីក៏ត្រូវបានបំបាត់ស្ទើរទាំងស្រុងផងដែរ។
មន្ត្រីកសិកម្មខេត្ត បានបញ្ជាក់ថា សម្រាប់ខេត្តបាត់ដំបង បន្លែ និងត្រីសាច់ មិនខ្វះទេ ហើយក្រៅពីបម្រើក្នុងខេត្ត ក៏បានចែកចាយតាមបណ្តាខេត្តផ្សេងៗផងដែរ ដូចជាបន្លែសរីរាង្គក្នុងសហគមន៍ជាដើម៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


