Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ហាមបេក្ខជនធ្វើជាមេខ្លោងប្រមូលលុយ ឬ ណែនាំឱ្យបេក្ខជនដទៃ​ប្រមូលលុយឱ្យអនុរក្សពេលប្រឡងបាក់ឌុប

បានផុស

នៅ

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ធ្វើការ​ហាម​ដាច់ខាត​មិន​ឱ្យ​បេក្ខជន​ធ្វើជា​មេខ្លោង​ប្រមូល​លុយ ​ឬ​ណែ​នាំ​ឱ្យ​បេក្ខជន​ដទៃ​ប្រមូល​លុយ​ឱ្យ​អនុរក្ស​ក្នុង​ដំណើរការ​ពេល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​ ៖ ២៨ សីហា ២០២៥ ​នា​ពេល​ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ក្រសួង​អប់រំ​ បានឱ្យដឹងថា ​ដើម្បី​រក្សា​របៀបរៀបរយ​ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ប្រការ​ដែល​បេក្ខជន​ត្រូវ​អនុវត្ត​រួមមាន​ ត្រូវ​មកដល់​មណ្ឌល​ប្រឡង​ឱ្យ​បាន​មុន​ដំណើរការ​ប្រឡង ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​សិស្ស ដោយ​ប្រើ​អាវ​ពណ៌​ស និង ខោ​/​សំពត់​ពណ៌​ខៀវ ឬ​ខ្មៅ ដាក់​ក្នុង​ខោ ឬ​សំពត់​ឱ្យ​បាន​ត្រឹមត្រូវ ត្រូវ​យក​មក​នូវ​បណ្ណ​សម្គាល់​ខ្លួន​ថ្នាក់​ទី​ ១២ មាន​បិទ​រូបថត​ថ្មី និង​មាន​ចុះហត្ថលេខា​នាយក នាយិកា​សាលា​ត្រឹមត្រូវ​ច្បាស់លាស់។

ចំពោះ​បេក្ខជនស្វៃរិន​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា ត្រូវ​យក​មក​នូវ​សលាកបត្រ​ឯកត្តជន ឬ​បណ្ណ​សម្គាល់​ខ្លួន​ជា​សិស្ស ដែល​ចេញ​ដោយ​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី-ខេត្ត​សរសេរ​លើ​សន្លឹក​កិច្ចការ​របស់​អ្នកដទៃ​។ លើសពីនេះ​ទៀត​ មិនត្រូវ​បោះ​ប្រធាន​វិញ្ញាសា​ចេញ​ក្រៅ​បន្ទប់​ប្រឡង ឬ​ចេញ​ទៅ​យក​ឯកសារ ឬ​ចម្លើយ ពាក់ព័ន្ធ​ទៅ​នឹង​ប្រធាន​វិញ្ញាសា​ចូល​ក្នុង​បន្ទប់​ប្រឡង​ក្នុង​ពេល​ធ្វើ​វិញ្ញាសា បង្ក ជម្លោះ​ក្នុង​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង​ដោយ​គំរាមកំហែង​លើ​បេក្ខជន​ដទៃ​ដណ្តើម​យក​សន្លឹក​កិច្ចការ​របស់​អ្នកដទៃ​ធ្វើជា​សន្លឹក​កិច្ចការ​របស់ខ្លួន​ធ្វើ​មេខ្លោង​ប្រមូល​លុយ ឬ​ណែ​នាំឱ្យ​បេក្ខជន​ដទៃ​ប្រមូល​លុយ​ឱ្យ​អនុរក្ស។

គួរ​បញ្ជាក់​ថា សង្គ្រាម​ឈ្លានពាន​នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ បាន​បណ្តាលឱ្យ​មានការ​ផ្អាក​ដំណើរការ​សាលារៀន និង ប្រជាជន​ភៀសខ្លួន​។ ក្នុងន័យនេះ ក្រសួង​អប់រំ យុវជន និង​កីឡា​ សម្រេច​ពន្យារ​ពេល​ នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​ ២០២៤-២០២៥ ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី​ ១៨ និង​ទី​ ១៩ ខែសីហា ឆ្នាំ ២០២៥ ទៅ​ថ្ងៃទី​ ២៨ និង​ទី ​២៩ ខែ​សីហា ឆ្នាំ ២០២៥ វិញ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម