ព័ត៌មានជាតិ
តំណាងកម្មករសំណង់ នាំយកស្បៀងអាហារមួយចំនួនប្រគល់ជូនអាជ្ញាធរដើម្បីផ្ញើជូនវីរៈកងទ័ព និងជនភៀសសឹក
កាលពីរសៀលថៃ្ងទី១ ខែសីហា ឆ្នាំ២០២៥ អាជ្ញាធរសង្កាត់ផ្សារថ្មីទី២ ទទួលយកមូលនិធីសប្បុរសធម៌ ពីតំណាងកម្មករសំណង់ ចូលរួមរៃអង្គាសថវិកាដើម្បីទិញស្បៀងផ្តល់ជូនតាមរយៈអាជ្ញាធរ ដើម្បីបន្តប្រគល់ជូនកងទ័ពជួរមុខ និងជនភៀសសឹក ដោយសារការឈ្លានពានពីសំណាក់ប្រទេសថៃ។

លោក អ៊ន ប៊ុន្នី តំណាងក្រុមកម្មករសំណង់បានអោយដឹងថា អំណោយទាំងនេះមាន មីជាតិ ទឹកសុទ្ធ ទឹកក្រូច គុយទាវ នំកញ្ចប់មួយចំនួននេះ គឺបានមកពីការប្រមូលរៃអង្គាសគ្នាពីសំណាក់កម្មករសំណង់ដែលជាទឹកចិត្តបន្តិចបន្តួចដើម្បីប្រគល់ជូនកងទ័ពជួរមុខ និងបងប្អូនភៀសសឹកដែលកំពុងជួបបញ្ហាតាមព្រំដែន ដែលបណ្តាលឱ្យពលរដ្ឋរាប់សែនអ្នក ជម្លៀសចេញពីផ្ទះសម្បែង។

លោកបន្តថា ការនាំយកស្បៀងនេះដែរ គឺបាននាំយកស្បៀងផ្ញើតាមរយៈអាជ្ញាធរខ្លះ និងមួយចំនួនទៀតប្រគល់ជូនធានាគារ វីង ដើម្បីយកចែកជូនកងទ័ពជួរមុខ ដែលកំពុងឈរជើងយ៉ាងរឹងមាំការពារបូរណភាព អធិបតេយ្យភាពកម្ពុជា មិនអោយមានការឈ្លានពានឈានចូលដីកម្ពុជា មិនអោយបាត់បង់។

ជាចុងក្រោយ លោក អ៊ន ប៊ុន្នី បានសំណូមពរពលរដ្ឋខ្មែរទាំងអស់នៅក្នុងពេលវេលានេះ គឺជាដំណាក់កាលដែលយើងទាំងអស់គ្នា ជាខ្មែរដូចគ្នា ត្រូវរួបរួមសាមគ្គី ជួយគ្នា ពេលគ្រាដ៏លំបាកមួយនេះ ជ្រកក្រោមពាក្យស្លោកមួយ « យើងឈរយ៉ាងរឹងមាំ យើងឈរជាមួយគ្នាខ្មែរសាមគ្គីខ្មែរ»៕
អត្ថបទ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


