ព័ត៌មានជាតិ
អភិបាលស្រុកទ្រាំងប្រគល់ផ្ទះមួយខ្នងជូនគ្រួសាររងគ្រោះដោយសារការចាញ់បោកមេខ្យល់ទៅប្រទេសថៃ
ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ លោក អ៊ំ ចំរើន អភិបាលនៃគណៈអភិបាលស្រុកទ្រាំង នៃរដ្ឋបាលខេត្តតាកែវ លោកអភិបាលរងស្រុក រួមជាមួយក្រុមការងារ និងអាជ្ញាធរភូមិ-ឃុំ បានអញ្ជើញចុះទៅប្រគល់ផ្ទះថ្មីមួយខ្នងជូនដល់គ្រួសារក្រីក្រ និងជាគ្រួសាររងគ្រោះដោយការចាញ់បោកមេខ្យល់ទៅធ្វើការនៅប្រទេសថៃ ស្ថិតនៅភូមិសូភី ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។

ការប្រគល់ផ្ទះនេះ គឺជាសកម្មភាពមួយដែលបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្ពស់របស់អាជ្ញាធរមូលដ្ឋាន ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលកំពុងប្រឈមមុខនឹងភាពលំបាក និងជួយស្តារឡើងវិញនូវសុវត្ថិភាពសង្គម សម្រាប់គ្រួសារដែលរងផលប៉ះពាល់ពីបញ្ហាសង្គមផ្សេងៗ។

លោក អ៊ំ ចំរើន បានលើកឡើងថា ផ្ទះដែលត្រូវបានប្រគល់ជូននេះ ត្រូវបានសាងសង់ឡើងដោយមានការគាំទ្រពីអង្គការដៃគូ គឺអង្គការសម្ព័ន្ធចាប់ដៃ ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្តល់ជំនួយសង្គម និងការពារសិទ្ធិមនុស្ស ជាពិសេសការជួយដល់ជនរងគ្រោះដោយសារការឆបោក។ មិនត្រឹមតែផ្ទះប៉ុណ្ណោះទេ ក្រុមការងារក៏បាននាំយកសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន ដូចជា អង្ករ មី និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារនោះផងដែរ។

លោកអភិបាលស្រុកបានលើកឡើងបន្ថែមថា ការជួយឧបត្ថម្ភនេះ មិនត្រឹមតែជាការផ្តល់ជំនួយផ្នែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែជាការផ្តល់កម្លាំងចិត្ត និងក្តីសង្ឃឹមថ្មីដល់គ្រួសារដែលកំពុងជួបការលំបាកឲ្យអាចឈរជើងឡើងវិញ និងបន្តជីវិតដោយមានកិត្តិយស និងសុវត្ថិភាពក្នុងសង្គម។

សកម្មភាពនេះក៏បញ្ជាក់ឲ្យឃើញពីការសហការល្អរវាងអាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូ ក្នុងការចូលរួមដោះស្រាយបញ្ហាសង្គម និងកាត់បន្ថយភាពក្រីក្រ នៅតាមតំបន់ជនបទ។ ជាពិសេស គឺជាការចូលរួមក្នុងការការពារ និងគាំទ្រជនរងគ្រោះ ដើម្បីឲ្យពួកគេមានឱកាសរស់នៅល្អប្រសើរឡើង និងរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិឲ្យកាន់តែរឹងមាំ៕
អត្ថបទ៖ វីរៈ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


