ព័ត៌មានជាតិ
ពលរដ្ឋ ២១៨គ្រួសារទទួលបានអំណោយពីក្រុមហ៊ុន OCIC នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
ដើម្បីអបអរសាទរនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់ដ៏ខ្លីខាងមុខនេះ លោក ផន សុភាព ប្រធានការដ្ឋាន ផ្នែកដោះស្រាយដីធ្លី តំណាងអ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC បានផ្តល់អំណោយដល់ពលរដ្ឋខ្វះខាត១០០គ្រួសារ តំណាងឲ្យប្រជាពលរដ្ឋ ២១៨គ្រួសារ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។

លោក ផន សុភាព តំណាងអគ្គនាយកក្រុមហ៊ុន OCIC លើកឡើងថា ការចែកអំណោយទៅដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនាពេលនេះ មិនមែនជាលើកដំបូងនោះទេ គឺក្រុមហ៊ុនតែងតែគិតគូ និងចែកជូនជាច្រើនលើកច្រើនសារមកហើយ។ ជាក់ស្តែងពលរដ្ឋដែលមកទទួលអំណោយពេលនេះ មានចំនួន ១០០គ្រួសារ តំណាងឲ្យប្រជាពលរដ្ឋ ២១៨គ្រួសារ ដោយក្នុង ១គ្រួសារៗទទួលបានអំណោយ អង្ករ ៣០គីឡូក្រាម និងថវិការ ៥0,000រៀល។ លោក ផន សុភាព បន្ថែមថា ការចំណាយលើកនេះ មានចំនួន ២៧,២៥០,០០០រៀល និងយោងការចំណាយ ៣៦លើក កន្លងទៅចំនួន ១,០២៩,៦៥៤,០០០ រៀល នេះគឺជាកម្មវិធីចែកអំណោយលើកទី៣៧ ដូច្នេះគិតដល់បច្ចុប្បន្នលោកអគ្គនាយក បានឧបត្ថម្ភគិតជាប្រាក់ទាំងអស់ប្រមាណ ១,០៥៦,៩០៤,០០០ រៀល។

លោក ផន សុភាព លើកឡើងទៀតថា បច្ចុប្បន្នក្រុមហ៊ុនបានសហការយ៉ាងជិតស្និតជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ ជាពិសេសក្នុងមូលដ្ឋានសង្កាត់ព្រែកតាសេក សង្កាត់ព្រែកលៀប សង្កាត់ជ្រោយចង្វារ និងសាលាខណ្ឌជ្រោយចង្វារ ក្នុងការចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។ ក្រៅពីនោះក្រុមហ៊ុនបានសហការយ៉ាងជិតស្និតជាមួយរាជរដ្ឋាភិបាល និងសាលារាជធានីភ្នំពេញ ក្នុងការដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់នៅក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុងជ្រោយចង្វារ ប្រកបដោយសន្តិវិធី៕






-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


