ព័ត៌មានជាតិ
សម្តេចមហាមន្ត្រី គុយ សុផល ចែកអំណោយជូនគ្រួសារវីរៈកងទ័ពជួរមុខ ១៥៣គ្រួសារ នៅស្រុកបរិបូណ៌
កំពង់ឆ្នាំង៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ មានទាំងគ្រឿងបរិភោគ និងថវិកាមួយចំនួន ចែកជូនគ្រួសារវីរៈកងទ័ពដែលកំពុងបំពេញភារកិច្ចនៅសមរភូមិជួរមុខ ចំនួន១៥៣គ្រួសារ ស្ថិតនៅឃុំចំនួន១០ ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ សម្តេចមហាមន្ត្រី គុយ សុផល បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ជាពិសេសចំពោះគ្រួសារកងកម្លាំងប្រដាប់អាវុធ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការការពារបូរណភាពទឹកដី សន្តិសុខ និងសុខសន្តិភាពជូនប្រជាពលរដ្ឋ។


សម្តេចមហាមន្ត្រី ក៏បានលើកទឹកចិត្តដល់ក្រុមគ្រួសារវីរៈកងទ័ពទាំងអស់ ឱ្យបន្តថែរក្សាសាមគ្គីភាព រស់នៅដោយអនាម័យ និងខិតខំប្រកបរបរចិញ្ចឹមជីវិត ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ឱ្យកាន់តែប្រសើរឡើង។
ប្រជាពលរដ្ឋដែលទទួលអំណោយ បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ និងការជួយឧបត្ថម្ភពីសម្តេចមហាមន្ត្រី គុយ សុផល ដែលតែងតែគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ និងគ្រួសារកងកម្លាំងនៅតាមមូលដ្ឋាន៕
ដោយ ៖ វ៉ាន់ សេដ្ឋា






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


