ព័ត៌មានជាតិ
ពលករខ្មែរ អះអាងថា អាជ្ញាធរថៃតម្រូវឱ្យបង់ប្រាក់ម្នាក់៥០០បាត ជាថ្នូរនឹងការវិលត្រឡប់មកកម្ពុជាដោយសុវត្ថិភាព
ពលករខ្មែរដែលទើបត្រឡប់ពីប្រទេសថៃ អះអាងដូចគ្នាថា អាជ្ញាធរថៃទាមទារប្រាក់ពី ៥០០ ទៅ ៦០០ បាត ជាថ្នូរនឹងការវិលត្រឡប់មកកម្ពុជាវិញដោយសុវត្ថិភាពតាមច្រកព្រំដែនគោក។ ការជំរិតទារប្រាក់នេះ កើតឡើងនៅពេលដែលពលករខ្មែរជាច្រើននាក់បាននិងកំពុងត្រឡប់មកផ្ទះវិញយ៉ាងគំហុក ដោយសារការព្រួយបារម្ភអំពីការកើនឡើងនៃការរើសអើង អំពើហិង្សា និងការគំរាមកំហែងសុវត្ថិភាពដែលបង្កឡើងដោយក្រុមជ្រុលនិយមថៃ។

ពលករឈ្មោះ លោក ម៉ាត់ វណ្ណា មានស្រុកកំណើតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានថ្លែងប្រាប់ថា មុននឹងឡើងឡានក្រុង ដើម្បីចេញពីកន្លែងធ្វើការ ម្នាក់ៗត្រូវបង់ប្រាក់ចំនួន ៥០០បាត ទៅអាជ្ញាធរថៃ។
លោកថ្លែងប្រាប់ថា ៖« ខ្ញុំមិនដឹងថាគេយកធ្វើអីទេគ្រាន់តែលឺតៗគ្នា ជាថ្នូរវិលត្រឡប់មកកម្ពុជាដោយសវុត្ថិភាព ដោយសារភ័យខ្លាចគេធ្វើបាប ក៏បង់ឱ្យគេ ៥០០ បាត រួចហើយប្រញាប់ឡើងឡាន»។
លោក ម៉ាត់ វណ្ណា មានអាយុ ៥២ ឆ្នាំ បានចេញទៅធ្វើការនៅប្រទេសតាំងពីឆ្នាំ ២០១៥ ក្នុងនាមជាកម្មករនៅក្នុងរោង
ចក្រឡឥដ្ឋ។ លោកបានថ្លែងប្រាប់ទាំងអួលដើមករថា៖«ការចេញពីស្រុកកំណើតទៅធ្វើការនៅឯប្រទេសថៃថ្វីបើប្រាក់ខែលើសនៅក្នុងប្រទេសកម្ពុជាបន្តិចបន្តួចមែន ប៉ុន្តែថៅកែថៃប្រើកម្មករជនជាតិខ្មែរដូចទាសករប្រៀបដូចគោក្របីមិនសូវឲ្យតម្លៃខ្មែរយើងប៉ុន្មាននោះទេ ប៉ុន្តែដោយសារគ្មានជម្រើសចេះតែទ្រាំធ្វើនៅទីនោះ»។
បើតាមលោក វណ្ណា ៖«ខាងថៃគេយកម្នាក់ ៥០០បាត តែខាងខ្មែរយើងអត់យកលុយទេ មានតែជួយ ផ្តល់ចំណីអាហារតាមផ្លូវ កន្លែងស្នាក់នៅអំឡុងពេលរង់ចាំឡាន មានបាយ ទឹក មី សព្វគ្រប់បែបយ៉ាង ពិនិត្យមើលយើងខ្លាចមានជំងឺ រហូតទាល់តែមានឈ្មោះឡើងឡាន ខ្ញុំពិតជាអរគុណរដ្ឋាភិបាលខ្លាំងមែនទែន»។

ចំណែកពលករឈ្មោះ សូង រ៉ ជាខ្មែរឥស្លាម មានទីលំនៅបច្ចុប្បន្ន នៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី បានឱ្យដឹងដែលថា រូបគាត់ក៏បានបង់ប្រាក់ចំនួន ៥០០បាត ទៅអាជ្ញាធរថៃដែរ។ លោកថា៖«ពួកគេក្រោយពីទទួលដំណឹងពីរាជរដ្ឋាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរវិលត្រឡប់ចូលមកស្រុកកំណើតវិញ ខ្ញុំសម្រេចចិត្តមកវិញព្រោះខ្លាចមានបញ្ហាប្រឈមការរើសអើងនិងធ្វើបាបពីសំណាក់ក្រុមជ្រុលនិយមថៃផងដែរ។ អំឡុងចាកចេញមក នោះមានអាជ្ញាធរថៃតម្រូវឱ្យពួកខ្ញុំបង់ប្រាក់ក្នុងម្នាក់៥០០បាត»។
ក្រោយវិលត្រឡប់មកខ្មែរវិញមួយរយៈ ពលករទាំងពីររូបខាងលើ អះអាងថា នឹងមិនត្រឡប់ទៅប្រទេសថៃនោះទេ ហើយនឹងរកការងារធ្វើនៅក្នុងស្រុកជំនួសវិញ។

ជាមួយគ្នានេះ ពលករទាំងពីរបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការងារ ក៏ដូចអាជ្ញាធរមានសមត្ថកិច្ចដែលបានសម្របសម្រួលអន្តរាគមន៍ទទួលពួកគាត់ដោយយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅ។ ជាពិសេស បានគិតគូរផ្តល់ទឹក ការហូបចុក ស្វែងរកការងារឱ្យធ្វើ និងដឹកជញ្ជូនពួកគាត់ទៅដល់គេហដ្ឋានដោយមិនគិតប្រាក់៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


