ព័ត៌មានជាតិ
កោះកុង! ជំនន់ទឹកភ្លៀងខួបវស្សា កំពុងបង្កការរំខានដល់ការរស់នៅរបស់ពលរដ្ឋក្នុងក្រុងខេមរភូមិន្ទ
ជំនន់ទឹកភ្លៀងខួបវស្សាស្ទើរជារៀងរាល់ឆ្នាំ បានកំពុងបង្កការរំខានដល់ការរស់នៅប្រកបមុខរបរអាជីវកម្មរបស់ពលរដ្ឋនៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ខណៈពលរដ្ឋស្នើសុំជាថ្មីមេត្តាពិនិត្យដោះស្រាយស្តារប្រព័ន្ធប្រឡាយលូធម្មជាតិ។
មិនខុសពីឆ្នាំមុនៗ ពលរដ្ឋរស់នៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ នៅតែជួបការលំបាកដដែលព្រោះតែជំនន់ទឹកភ្លៀងលិចផ្ទះសម្បែង ផ្លូវថ្នល់ និងលំបាកចរាចរណ៍ធ្វើដំណើរទៅមកក្នុងមូលដ្ឋាន គ្រាប្រព័ន្ធប្រឡាយ និងលូធម្មជាតិគ្មានអ្នកស្តារថែរក្សា។

តំណាងប្រជាពលរដ្ឋ លោក មាស សាវ័ន្ត និងអ្នកស្រី ស្រីម៉ៅ បានឱ្យដឹងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ថា ផ្ទះរបស់ពួកគាត់តែងតែលិចទឹកជាប្រចាំនៅពេលមានភ្លៀងធ្លាក់ម្តងៗដែលបណ្តាលឱ្យលិចទាំងក្នុង និងក្រៅផ្ទះ។ ពិសេសអ្នកដំណើរក៏ពិបាកធ្វើដំណើរទៅមកយ៉ាងខ្លាំង ដូច្នេះពួកគាត់ទទូចស្នើសុំដល់អាជ្ញាធរក្រុងខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់មេត្តាពិនិត្យដោះស្រាយដោយធ្វើយ៉ាងណាស្តារប្រឡាយធម្មជាតិ និងធ្វើឡើងប្រឡាយលូបេតុងបន្ថែមទៀត។
បើតាមពលរដ្ឋ ការជន់លិចផ្ទះ និងផ្លូវថ្នល់ ពុំមិនមែនទើបតែកកើតមាននោះ ពោលគឺកើតមាន៥ទៅ៦ឆ្នាំមកហើយ ទោះបីជាមានផ្លាស់ប្តូរអភិបាលក្រុងខេមរភូមិន្ទក៏ដោយ។ ជាក់ស្តែងតំបន់ពួកគាត់រស់នៅតាមដងប្រឡាយធម្មជាតិ មានស្មៅ ដីគោក រាក់ បាំងចរន្តទឹកហូរចេញទៅកាន់ដៃសមុទ្រ រីឯពលរដ្ឋខ្លះចាក់ដីរំលោភបំពានដីចំណីប្រឡាយយកធ្វើជាកម្មសិទ្ធិឯកជនជាដើម។

ជុំវិញបញ្ហានេះ លោក ភូថង សេរីវុឌ្ឍី អភិបាលក្រុងខេមរភូមិន្ទ បានអះអាងថា ប្រសិនបរិមាណទឹកភ្លៀងធ្លាក់ច្រើន និងនីវ៉ូទឹកសមុទ្រហក់ឡើងខ្ពស់ តំបន់រស់នៅរបស់ពលរដ្ឋប្រឈមនឹងការជន់លិចទឹកភ្លៀងរដូវវស្សា។ ទោះយ៉ាងណា លោក និងក្រុមការងារបច្ចេកទេស ក៏កំពុងសិក្សាលើកគម្រោងអភិវឌ្ឍន៍ជីកស្តារឡើងវិញនូវប្រឡាយលូ និងប្រឡាយធម្មជាតិដែលជាចំណុចអាទិភាព តែវាទាមទារការចំណាយថវិកាច្រើនលើសពីលទ្ធភាពដែលក្រុងមាន។
លោកអភិបាលក្រុងខេមរភូមិន្ទ បានបន្តថា ថ្មីៗនេះ អាជ្ញាធរបានស្តារប្រឡាយលូប្រអប់ជុំវិញផ្សារដងទង់បានមួយជំហាន ដើម្បីរំដោះការជន់លិចជំនន់ទឹកភ្លៀងរដូវវស្សាឆ្នាំនេះ មែនទែនទៅអាចកាត់បន្ថយការជន់លិចបានមួយកម្រិតធំជុំវិញផ្សារ។ទន្ទឹមនោះ លោកស្នើសុំដល់ពលរដ្ឋសុំមានការយោគយល់ពីការផលវិបាក និងចូលរួមថែរក្សាទុកដាក់សំរាមគ្រប់ប្រភេទអោយបានល្អត្រឹមត្រូវ ចៀសវាងចោលពាសវាលពាសកាលបង្កឱ្យកកស្ទុះមាត់លូតាមដងផ្លូវ ឬមុខផ្ទះពលរដ្ឋ៕
អត្ថបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


