ព័ត៌មានជាតិ
បណ្ឌិត សុខ ទូច៖ ខ្មែរត្រូវចងចាំនូវការប្រព្រឹត្តរបស់ថៃ ហើយពង្រឹងសមត្ថភាពបន្ថែមដើម្បីទប់ទល់នឹងសត្រូវ
បណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហោះវីដេអូមួយនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ដោយលើកឡើងថា ប្រជាជនខ្មែរត្រូវតែចងចាំនូវការឈ្លានពានដ៏ឃោឃៅរបស់ថៃ មកលើកម្ពុជានៅពេលនេះ ហើយត្រូវពង្រឹងសមត្ថភាពខ្លួនឱ្យខ្លាំងបន្ថែមទៀត ដើម្បីទប់ទល់នឹងសត្រូវវិញ។

ការលើកឡើងរបស់លោកបណ្ឌិត នៅក្នុងវីដេអូមួយ ដែលលោកបានចុះទៅពិនិត្យផ្ទាល់ដល់ វត្តប្រាសាទតាមាន់សែនជ័យ ស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ ដែលថៃបានប្រើអាវុធធុនធ្ងន់ វាយប្រហារ បាញ់បោះវត្តអារាមបែកបាក់គ្មានសល់។ ក្នុងវីដេអូនោះ លោកបណ្ឌិតបានចោទជាសំណួរថា៖ “ថៃកាន់ព្រះពុទ្ធសាសនាដូចខ្មែរដែរ តែហេតុអ្វី បានជាអ្នកកម្ទេចវត្តអារាម ទៅវិញ?”។

លោកបាននិយាយថា ទិដ្ឋភាពបាញ់បោះ កម្ទេចវត្តអារាមទាំងអស់នេះហើយ ដែលខ្មែរត្រូវចងចាំនូវទង្វើឈ្លានពានដ៏គឃ្លើន ហើយខ្មែរត្រូវពង្រឹងសមត្ថភាពឱ្យខ្លាំង ដើម្បីទប់ទល់នឹងសត្រូវ។ លោកសង្កត់ធ្ងន់ថា៖ “ទាំងអស់នេះ គឺជាសោនាដកម្មហើយដែលយើងត្រូវចងចាំទាំងអស់គ្នា ហើយខ្មែរត្រូវតែពង្រឹងសមត្ថភាព បង្កើនដើម្បីទប់សត្រូវ។ បើយើងមិនបង្កើន គេមិនខ្លាចយើង គេនៅតែព្រហើនធ្វើបែបនេះបន្តទៀត”។
សូមជម្រាបថា ថៃបានចាប់ផ្តើមឈ្លានពានបូរណភាពទឹកដីកម្ពុជា ដោយប្រើអាវុធធុនធ្ងន់ បាញ់បោះមកកម្ពុជាចាប់ពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី២៨ ខែកក្កដា ក្រោមការសម្របសម្រួលឱ្យមានបទឈប់បាញ់ពីភាគីអន្តរជាតិ។ ថៃបានបាញ់មកកម្ពុជា ធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្ទះប្រជាជនសាលារៀន និងវត្តអារាម ដែលនាំឱ្យប្រជាជនរាប់ពាន់គ្រួសារត្រូវជម្លៀសចេញពីផ្ទះសម្បែងទៅទីកន្លែងសុវត្ថិភាព។ ក្នុងស្ថានភាពបែបនេះ ក៏មានអ្នកវិភាគកម្ពុជាជាច្រើនរូប បានលើកទឹកចិត្តឱ្យប្រជាជនខ្មែរគ្រប់រូប បន្តការរួបរួមគ្នា សាមគ្គីភាព ជាធ្លុងមួយ ដើម្បីបង្ហាញឱ្យពិភពលោកបានដឹងពីការពិតនៃការឈ្លានពានដ៏ឃោឃៅរបស់ថៃ៕



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


