ព័ត៌មានជាតិ
ក្រសួងការងារ លើកទឹកចិត្តនិស្សិតជ័យលាភីអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្លាយជាធនធានសក្តានុពល
ភ្នំពេញ ៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ នៃសាធារណរដ្ឋបារាំង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម នៅទីស្តីការក្រសួង នាព្រឹកថ្ងៃអង្គារទី១៩ ខែសីហា ឆ្នាំ២០២៥។

ក្នុងឱកាសនេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ បានចែករំលែកអំពីព័ត៌មានស្ដីពីផែនការសកម្មភាពជាចម្បងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលរួមមាន គោលនយោបាយទីផ្សារការងារ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងបច្ចេកទេស និងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ស្របតាមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាពុទ្ធិបន្ថែមសម្រាប់និស្សិតជ័យលាភីកម្ពុជាក្នុងការរៀបចំជណ្តើរអាជីពរបស់ខ្លួន និងជាទុនក្នុងការបង្កើតទំនាក់ទំនងការងារជាមួយសហគមន៍អន្តរជាតិ។

បន្ថែមលើនេះ លោកជំទាវ ក៏បានលើកទឹកចិត្តដល់និស្សិតជ័យលាភីអាហារូបករណ៍ ដែលត្រៀមនឹងចេញដំណើរទៅបន្តការសិក្សានៅសាធារណរដ្ឋបារាំង នាបំណាច់ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ឱ្យក្លាយជាអ្នកបន្តក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសបារាំង ឱ្យកាន់តែមានភាពរឹងមាំ ដ្បិតថានិស្សិតទាំងអស់ជាធនធានមនុស្សដែលមានសក្តានុពលដើម្បីបង្កើត និងបង្កើនឱកាសវិនិយោគ និងកិច្ចសហប្រតិបត្តិការនានា រវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ។

ជាទីបញ្ចប់ លោកជំទាវ ក៏បានរម្លឹកផងដែរថា ក្នុងនាមជាប្រទេសសមាជិករបស់អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (OIF) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Sommet de la Francophonie) នៅខេត្តសៀមរាប នៅឆ្នាំ២០២៦ខាងមុខ។ ដោយនេះជាឱកាសដ៏ល្អមួយ ក្នុងការទាក់ទាញបន្ថែមនូវការវិនិយោគថ្មីៗសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ពីបណ្ដាប្រទេសសមាជិកទាំងអស់ ជាពិសេសបណ្ដាប្រទេសជាច្រើនពីអឺរ៉ុប ស្របពេលដែលកម្ពុជាកំពុងតែមានកំណើនបញ្ញវន្ត ជាបន្តបន្ទាប់ដែលមានចំណេះដឹងទូលំទូលាយដូចនិស្សិតជ័យលាភីអាហារូបករណ៍ខាងលើជាដើម៕





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


