ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងការងារ អំពាវនាវក្រុមរកលុយតាមបណ្ដាញសង្គម (MMO) កុំបំប៉ោងបញ្ហាអត់ការងារធ្វើដើម្បីឆ្នាំងបាយរបស់ខ្លួន
បន្ទាប់ពីប្រជាពលរដ្ឋខ្មែរត្រឡប់មកពីថៃចូលក្នុងប្រទេសកម្ពុជាវិញ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវយុទ្ធនាការជាច្រើន ដើម្បីសម្របសម្រួលដល់ការរកការងារធ្វើរបស់ពួកគាត់។ ជាមួយគ្នានោះ ក្រសួងការងារ ក៏សង្កេតឃើញដែរថា មានក្រុមរកលុយតាមបណ្ដាញសង្គម (MMO) ឆ្លៀតឱកាសមួយចំនួន បានយកវីដេអូប្រជាជនខ្មែរមិនទាន់មានការងារធ្វើទៅផ្សព្វផ្សាយ ដើម្បីបានឡាច និងបានល្បី។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា “នេះមិនមែនជាពេលដែលត្រូវប្រើប្រាស់ការមិនមានការងារធ្វើដើម្បីផ្សព្វផ្សាយយកឡាច និងយកល្បីនោះទេ ព្រោះក្រសួងការងារបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីរកការងារជូនពលករខ្មែរ និងពលរដ្ឋខ្មែរដែលទើបត្រឡប់មកពីថៃ”។

បន្ថែមពីនេះ អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា “ដើម្បីជួយពលករ ក៏ដូចជាពលរដ្ឋខ្មែរដែលទើបត្រឡប់មកពីថៃ ក្រសួងការងារ បានដាក់ចេញនូវយុទ្ធនាការជាច្រើន ដូចជាការចាំទទួលពលករ និងណែនាំពីឱកាសការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតាមមណ្ឌលសំចត និងកន្លែងទទួលពលករ ការធ្វើវេទិកាការងារចុះតាមភូមិស្រុក ដោយនាំយកទាំងឱកាសការងារ និងតំណាងរោងចក្រសហគ្រាស ទៅជាមួយផង ក្រៅពីនេះ ក្រសួង ក៏បានចេញសេចក្តីជូនដំណឹងដើម្បីណែនាំដល់ម្ចាស់សហគ្រាស រោងចក្រ ដើម្បីសម្រួលដល់ការចូលធ្វើការងាររបស់ពលករ និងពលរដ្ឋខ្មែរដែលត្រឡប់មកពីថៃ”។

ក្រសួងការងារ សូមអំពាវនាវឱ្យក្រុមរកលុយតាមបណ្ដាញសង្គម (MMO) បញ្ឈប់នូវការកេងចំណេញផលប្រយោជន៍របស់ខ្លួនតាមរយៈការផ្សព្វផ្សាយវីដេអូពលរដ្ឋអត់ការងារធ្វើជាបន្ទាន់ និងសូមស្នើដល់ក្រុម MMO សូមចូលរួមផ្សព្វផ្សាយពីឱកាសការងារជាង ២១ ម៉ឺនកន្លែង ដែលក្រសួងការងារ ក៏ដូចជាទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានរៀបចំសម្រាប់ទទួលពលករខ្មែរ ក៏ដូចជាពលរដ្ឋខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ៕

-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


