ព័ត៌មានជាតិ
ការដេញថ្លៃគម្រោង ជាការប្រកួតប្រជែងដោយយុត្តិធម៌ តម្លាភាព គណនេយ្យភាព និងអាចជឿទុកចិត្តបាន
លោក ជា ពិសី អភិបាលខណ្ឌទួលគោក លើកឡើងថា ការដេញថ្លៃគម្រោង គឺជាការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ តម្លាភាព គណនេយ្យភាព និងអាចជឿទុកចិត្តបាន ជាមូលដ្ឋានគ្រឹះ នៃអភិបាលកិច្ចល្អ ក្នុងការចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីឆ្លើយតម្រូវការប្រជាពលរដ្ឋ។ ដូច្នេះទេ ស្នើឱ្យអ្នកពាក់ព័ន្ធក្នុងការដេញថ្លៃគម្រោងទាំងអស់ មិនត្រូវឃុបឃិតគ្នាធ្វើឱ្យប៉ះពាល់គុណភាព នៃគម្រោងដាច់ខាត។

ការលើកឡើងរបស់ លោក ជា ពិសី បានធ្វើឡើងកាលពីព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៥ នេះ ខណៈលោកអញ្ជើញជាតំណាង លោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ ក្នុងកម្មវិធីដេញថ្លៃគម្រោងអភិវឌ្ឍន៍សង្កាត់ឆ្នាំ ២០២៥ នៅសាលាខណ្ឌទួលគោក ក្រោមវត្តមាន លោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក។

លោក ជា ពិសី មានប្រសាសន៍ថា គណៈកម្មការគ្រប់គ្រងគម្រោងសង្កាត់ ត្រូវគោរពតាមគោលការណ៍របស់លទ្ធកម្មដោយសុចរិតជាមួយនឹងការតាមដានត្រួតពិនិត្យការអនុវត្តគម្រោងជាប្រចាំ ជាពិសេសគឺការពិនិត្យផ្តល់យោបល់ដោយសរសេរចូលក្នុងសៀវភៅការដ្ឋានជាប្រចាំ។ គណៈកម្មការគ្រប់គ្រងគម្រោងសង្កាត់ ត្រូវជូនដំណឹងដល់បណ្ដាអង្គភាពពាក់ព័ន្ធពីផលប៉ះពាល់ផ្សេងៗ ក្នុងការអនុវត្តគម្រោង ដើម្បីចូលរួមសហការ និងត្រូវតាមដាន ត្រួតពិនិត្យ ការអនុវត្តគម្រោងរបស់អ្នកទទួលការជាប្រចាំ ដើម្បីឱ្យគម្រោងសង្កាត់សម្រេចបានលទ្ធផលល្អប្រសើរ ត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស និងនីតិវិធីណែនាំបានកំណត់។ បន្ថែមពីនេះទៀត គណៈកម្មការគ្រប់គ្រងគម្រោងសង្កាត់ ក៏ត្រូវតាមដានការរីកចម្រើន នៃគម្រោងជាប្រចាំ និងផ្តល់ការកែលម្អនៅពេលចុះពិនិត្យការដ្ឋានជាក់ស្ដែង។ ជៀសវាងឱ្យបាននូវការជីកផ្លូវដាក់លូទុកចោលធ្វើឱ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។

បន្ថែមពីនេះ លោក ជា ពិសី ក៏បានណែនាំឱ្យក្រុមហ៊ុន/អ្នកទទួលការ ត្រូវគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌របស់ក្រុមហ៊ុន/អ្នកទទួលការ ត្រូវស្គាល់ទីតាំង និងដឹងច្បាស់អំពីទំហំការងាររបស់គម្រោង ពិចារណាឱ្យបានច្បាស់លាស់មុននឹងដាក់តម្លៃដេញថ្លៃ។ ក្រោយពីការដេញថ្លៃបាន ត្រូវគោរពនីតិវិធី នៃកិច្ចសន្យា និងរយៈពេលកំណត់ក្នុងការអនុវត្តគម្រោង មានសៀវភៅការដ្ឋានតាមការណែនាំរបស់ក្រុមគាំទ្របច្ចេកទេសខណ្ឌ និងសង្កាត់ ធានាសុវត្ថិភាពការដ្ឋាន និងសុវត្ថិភាពសាធារណៈ ចាប់ពីពេលបើកការដ្ឋានអនុវត្តគម្រោងរហូតដល់ពេលបិទការដ្ឋាន។ រាល់ការសាងសង់ ត្រូវធ្វើឱ្យមានគុណភាពស្របតាមបទដ្ឋានបច្ចេកទេស មានសោភ័ណភាព និងមានតម្លៃសមស្រប មិនប៉ះពាល់បរិស្ថានសង្គម ធានាបានសុវត្ថិភាពសាធារណៈ និងប្រើប្រាស់បានយូរអង្វែង៕
អត្ថបទ ៖ ស្រីរ័ត្ន






-
ចរាចរណ៍២០ ម៉ោង agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២០ ម៉ោង agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា៧ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ២០ ម៉ោង agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


