ព័ត៌មានជាតិ
ក្រដាសជូតមាត់ផលិតនៅខ្មែរចំនួន ៥ ម៉ាក ពេញនិយម កំពុងវាយលុកទីផ្សារពីទីក្រុងដល់ជនបទ
សហគ្រាសក្នុងស្រុកចំនួន ៥ កំពុងសាងកេរ្តិ៍ឈ្មោះតាមរយៈការផលិតក្រដាសជូតមាត់ រួមទាំងក្រដាសអនាម័យផ្សេងទៀត សម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋាននិងតាមទីតាំងអាជីវកម្មផ្សេងៗ។
ក្រុមហ៊ុន អិមជី ផេស៊ីហ្វិក (MG Pacific)
ក្រុមហ៊ុន អិមជី ផេស៊ីហ្វិក ជាសហគ្រាសផលិតក្រដាសអនាម័យក្នុងស្រុក ដែលបានចាប់បើកដំណើរការតាំងពីឆ្នាំ ២០១៥ ដោយមានផ្គត់ផ្គង់ក្រដាសជូតមាត់ និងក្រដាសប្រើប្រាស់ក្នុងបន្ទប់ទឹកម៉ាក MG។ ផលិតផលក្រដាសអនាម័យដែលបង្កើតដោយសហគ្រាសក្នុងស្រុកនេះមិនប្រើប្រាស់ផ្លាស្ទិក ដែលបានចូលរួមចំណែកជួយបរិស្ថានសង្គម និងកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកក្នុងប្រទេសកម្ពុជា។
កាលពីឆ្នាំ ២០២០ សហគ្រាសទទួលបានពានរង្វាន់ Country Star of the Year ពីកម្មវិធី ASEAN Business Award 2020។


ក្រុមហ៊ុន អ៊ិមស៊ី ទីស្យ៊ (MC Tissue)
សហគ្រាស MC Tissue បានបង្កើតឡើងនៅក្នុងឆ្នាំ ២០១១ បច្ចុប្បន្នគឺជាសហគ្រាសដែលផលិតក្រដាសជូតមាត់ឈានមុនគេមួយ ដោយចាប់ផ្តើមពីសហគ្រាសខ្នាតតូច រហូតបានពង្រីកផលិតកម្មធំលូតលាស់ឈរជើងលើទីផ្សារយ៉ាងទូលំទូលាយ។ ផលិតផលក្រដាសអនាម័យរបស់សហគ្រាសមានដូចជា ក្រដាសទ្រនាប់កែវចាន ក្រដាសជូតដៃ ក្រដាសសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយ ក្រដាសជូតមុខ ក្រដាសក្នុងបន្ទប់ទឹក និងមានប្រភេទក្រដាសជាច្រើនមុខទៀត។
ក្រដាសជូតមាត់ចំនួន ៤ ម៉ាកកំពុងពេញនិយមមាន ខំហ្វី ព្រីម៉ូ ៧៩ និង ប្រណិត។


ក្រៅពីសហគ្រាសទាំងពីរនេះ មានសហគ្រាសក្នុងមួយស្រុកមួយចំនួនទៀតក៏មានផលិតក្រដាសជូតមាត់ និងក្រដាសអនាម័យផ្សេងៗទៀតដែលអាចផ្គត់ផ្គង់លើទីផ្សារ រួមចំណែកកាត់បន្ថយការនាំចូលពីក្រៅ។
សហគ្រាស Dynith
សហគ្រាសក្នុងស្រុកនេះមានផលិតក្រដាសអនាម័យជាច្រើនប្រភេទដោយយកពាណិជ្ជនាមជាឈ្មោះខ្មែរ «រំដួល» ដែលមានក្រដាសជូតមុខ ជូតដៃ ជូតមុខ ក៏ដូចជាក្រដាសសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយ។


សហគ្រាស Flyshine Tissue
សហគ្រាស Flyshine Tissue ទើបចាប់ផ្តើមដំណើរការរោងចក្រផលិតកម្មនៅក្នុងឆ្នាំ ២០២៤ ដែលមានផលិតក្រដាសអនាម័័យចេញពីសរសៃសុទ្ធ 100%។

សហគ្រាស Snowy Tissue
ក្រដាសជូតមាត់ម៉ាកស្នូវីរបស់សហគ្រាស Yin Family ផលិតឡើងដោយយកគុណភាពជាចម្បង។ ក្រុមហ៊ុនអះអាងថា រាល់ការផលិតយកតែវត្ថុធាតុដើមដែលមានគុណភាពមកផលិតតាមស្តង់ដា មិនមានការកែច្នៃដាក់គីមី មិនមានដាក់សារធាតុធ្វើឲ្យប៉ះពាល់ដល់សុខភាព ជាមួយសាច់ក្រដាសទន់ហ្មត់ល្អមិនមានកំទិចហ៊ុយ៕


បន្តចុចអាន៖ ស្គាល់ក្រដាសអនាម័យ ៥ ប្រភេទនេះឲ្យច្បាស់ ងាយស្រួលប្រើឲ្យចំគោលដៅ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


