ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌ ៧ មករា ជួសជុលផ្លូវជង្ហុកសំបុកមាន់ក្នុងមូលដ្ឋាន សម្រួលការធ្វើដំណើររបស់ពលរដ្ឋ
អាជ្ញាធរខណ្ឌ ៧ មករា បានធ្វើការជួសជុលផ្លូវជង្ហុកសំបុកមាន់ក្នុងមូលដ្ឋាន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។


ជាក់ស្ដែងក្រុមការងារជំនាញបានធ្វើការជួសជុលផ្លូវជង្ហុកសំបុកមាន់ចាប់ពីចំណុចផ្លូវលេខ ១៣៤ កែង ១០៧ រហូតដល់កំណាត់ផ្លូវលេខ ១៣៤ កែង ២១៥ ស្ថិតក្នុងមូលដ្ឋានខណ្ឌ ៧ មករា រាជធានីភ្នំពេញ។


លោក ឈុំ កុសល ជាប្រជាពលរដ្ឋ លើកឡើងថា ដំបូងឡើយ ជង្ហុកទាំងអស់នេះ គឺ តូចៗ នោះទេ តែដោយសារភ្លៀងធ្លាក់ផង ក៏មានទឹកដក់កើតជាជង្ហុកធំទៅៗ។ ជង្ហុកទាំងនេះ តែងតែបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរឆ្លងកាត់មើលមិនឃើញធ្លាក់ ហើយដួលផងដែរ។


លោកក៏បានសាទរ និងសម្ដែងក្ដីសប្បាយរីករាយយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន នៅពេលដែលលោក និងពលរដ្ឋ បានសំណូមពរសុំឲ្យជួសជុលជង្ហុកនេះ មិនយូរប៉ុន្មាន ក៏ឃើញមានការអ៊ុតកៅស៊ូបានយ៉ាងស្អាតងាយស្រួលក្នុងការធ្វើដំណើរ។

អាជ្ញាធរមូលដ្ឋានខណ្ឌ ៧ មករា ក៏បានសំណូមពរប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន សូមឈប់យកស៊ីម៉ងត៍ចាក់នៅលើផ្លូវដែលជាហេតុនាំឲ្យមានទឹកដក់លើផ្លូវ ធ្វើឲ្យផ្លូវឆាប់ខូច មិនអាចប្រើប្រាស់បានយូរអង្វែង និងកើតជាជង្ហុកផងដែរ៕
អត្ថបទ ៖ ម៉េង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


