ព័ត៌មានជាតិ
អាជីវករនៅផ្សារដើមគ បង្កើនការលក់ដូរទំនិញខ្មែរកាន់តែច្រើន ខណៈពលរដ្ឋកាន់តែងាកមកជួយគាំទ្រ
អាជីវករនៅតាមទីផ្សារក្នុងរាជធានីភ្នំពេញ កំពុងបង្កើនការលក់ដូរទំនិញខ្មែរកាន់តែខ្លាំង ខណៈប្រជាពលរដ្ឋក្នុងប្រទេស កាន់តែងាកមកជួយគាំទ្រផលិតផល និងទំនិញរបស់ខ្មែរ។

លោកស្រី ទឹក លីនដា អាជីករលក់ដូរ ពងទា ពងមាន់ ពងគ្រួច ក្នុងផ្សារដើមគ បានឲ្យដឹងថា ក្នុងមួយរយៈពេលក្រោយមកនេះពលរដ្ឋក្នុងស្រុកបានគាំទ្រជួយទិញនូវអ្វីដែលជាទំនិញរបស់ខ្មែរ ដែលនេះបង្ហាញឲ្យឃើញពីការរួបរួមគ្នា ជួយគាំទ្រទំនិញ ឬផលិតផលដែលផលិតដោយកូនខ្មែរសុទ្ធសាធ ហើយវាក៏ជាផ្នែកនៃការជួយលើកស្ទួចដល់សេដ្ឋកិច្ចក្នុងស្រុកផងដែរ ដោយមិនចាំបាច់ពឹងផ្អែកលើផលិតផលរបស់ប្រទេសដទៃ។

លោកស្រី ទឹក លីនដា បញ្ជាក់បន្ថែមថា គ្រប់ផលិតផលរបស់ខ្មែរមានតម្លៃសមរម្យ ជាពិសេសនោះមិនមានផ្ទុកជាតិគីមីនោះទេ ព្រោះផលិតផលខ្មែរ ផលិតក្នុងស្រុក សម្រាប់ប្រើប្រាស់ក្នុងស្រុក មិនដូចផលិតផលប្រទេសដទៃ ដាក់គីមី ដើម្បីរក្សាទុកបានយូ និងសម្រាប់នាំចេញទៅក្រៅស្រុក។

សូមបញ្ជាក់ថា ក្នុងមួយរយៈកាលក្រោយមកនេះ ប្រជាពលរដ្ឋកម្ពុជាស្ទើរពាសពេញប្រទេស រួមទាំងថ្នាក់ដឹកនាំប្រទេស បានរួបរួមគ្នាជាធ្លុងមួយបង្ហាញពីស្មារតីជាតិនិយម តាមរយៈការចូលរួមជាមួយសកម្មភាពនានាជាច្រើនសំដៅធ្វើយ៉ាងណាដើម្បីរក្សាស្ថេរភាព សន្តិភាព និងជួយលើកស្ទួយដល់សេដ្ឋកិច្ចប្រទេសជាតិ៕
អត្ថបទ៖ សុភា


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


