ព័ត៌មានជាតិ
រដ្ឋបាលសង្កាត់ចោមចៅទី ៣ សហការជាមួយខណ្ឌពោធិ៍សែនជ័យ ចុះបូមលូ សម្អាតដងផ្លូវ ក្នុងសាលាវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន
ក្រោយពីមេឃធ្លាក់ភ្លៀងមួយមេធំឃើញថា នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន មិនទាន់ស្រកទឹកអស់នៅឡើយ ទើបនៅព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៥ រដ្ឋបាលសង្កាត់ចោមចៅទី ៣ បានសហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ចុះបូមលូដែលស្ទះ និងបាញ់ទឹកសម្អាតដីនៅលើដងផ្លូវ។

លោក សុទ្ធ សុជាតិ ចៅសង្កាត់រងទី ១ នៃសាលាសង្កាត់ចោមចៅទី ៣ បានឱ្យដឹងថា ប៉ុន្មានថ្ងៃមកនេះមេឃបានធ្លាក់ភ្លៀងជាប់ៗ គ្នា ធ្វើឱ្យដំបន់មួយចំនួនស្ទះប្រព័ន្ធលូ ទឹកហូរមិនទាន់ ជាពិសេសនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន តែម្ដង។ ដើម្បីងាយស្រួលដល់សិស្សានុសិស្សក្នុងការចេញចូលសាលា ហើយកៀកថ្ងៃប្រឡងបាក់ឌុបសម្រាប់សិស្សថ្នាក់ទី ១២ ទៀត ទើបនៅព្រឹកថ្ងៃទី ២៣ សីហា នេះ លោកបានដឹកនាំក្រុមការងារសង្កាត់ សហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌ តំណាងឱ្យ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានស្នើសុំទៅ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីយកឡានបូមលូមួយគ្រឿង មកធ្វើការសម្អាតដី និងសំរាមដែលមានការកកស្ទះ ដែលបញ្ហាភ្លៀងជន់លិចក្នុងមូលដ្ឋានសង្កាត់ចោមចៅទី ៣។

លោក សុទ្ធ សុជាតិ តំណាងឱ្យរដ្ឋបាលសង្កាត់ចោមចៅទី ៣ ទាំងមូល បានអរគុណដល់ លោក ឃួង ស្រេង និង លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ ដែលបានផ្តល់រថយន្តបូមលូទាន់ពេលវេលា៕
អត្ថបទ ៖ សុខា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


