ព័ត៌មានជាតិ
អាជ្ញាធរស្រុកបាទី កំពុងរង់ចាំលទ្ធផលតេស្តកូវីដ១៩ អ្នកផ្សារសំរោងយ៉ោង៦នាក់
អភិបាលស្រុកបាទី ខេត្តតាកែវ លោក ភួន ឈឹម បានឲ្យដឹងថា មនុស្សចំនួន៦នាក់ក្នុងគ្រួសារមួយមានជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយឈ្មោះ ពន់ ចេង ដែលមានវិជ្ជមានជំងឺកូវីដ១៩ ហើយកំពុងសម្រាកព្យាបាលនៅសណ្ឋាគារក្រេតឌុក។ លោកប្រាប់ថា ក្នុងចំណោមអ្នកទាំង៦ នាក់ មាន២នាក់បានជាប់ពាក់ព័ន្ធ នឹងប៉ះពាល់ផ្ទាល់ និងប្រយោលចំនួន ៤នាក់។

ថ្លែងប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ០៧ ខែមេសានេះ លោក ភួន ឈឹម បានបញ្ជាក់ឲ្យដឹងថា ស្ថានភាពនៅផ្សារសំរោងយ៉ោងនៅពេលនេះ អាជ្ញាធរមិនទាន់សម្រេចយ៉ាងណានោះទេដោយរង់ចាំអ៊ុតមើលលទ្ធផលធ្វើតេស្តសំណាករកមេរោគកូវីដ១៩ ទៅលើអ្នកជាប់ពាក់ព័ន្ធទាំងអស់។
សូមរំឭកថាកាលពីយប់ថ្ងៃទី ៥ ខែមេសា លោក ភួន ឈីម អភិបាលស្រុកបាទី បានដឹកនាំក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ រួមជាមួយលោកប្រធានក្រុមប្រឹក្សាឃុំត្រពាំងសាប ចុះពិនិត្យក្រុមគ្រួសាររបស់អ្នកស្រី យន់ ជាង ស្ថិតផ្សារសំរោងយ៉ោង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយបុរសឈ្មោះ ពន់ ចេង អាយុ៣២ឆ្នាំ វិជ្ជមានជំងឺកូវីដ១៩៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


