Connect with us

ព័ត៌មានជាតិ

ក្រុងបាត់ដំបងកែប្រែមុខមាត់ថ្មី ធ្វើឲ្យមាតាបិតាសិស្សចាប់អារម្មណ៍សម័យប្រឡង​បាក់ឌុបឆ្នាំនេះ

បានផុស

នៅ

ក្នុងរយះពេល ១ ឆ្នាំចុងក្រោយ រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំនិងកែសម្រួលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅចំណុចរង្វង់មូលលោកតាដំបងក្រញួងបានយ៉ាងធំទូលាយ ដើម្បីបញ្ចៀសការធ្វើដំណើរមានសភាពចង្អៀត ជាពិសេសបានជាប្រយោជន៍ដល់ការធ្វើដំណើររបស់សិស្សានុសិស្ស ដែលបានសិក្សានៅសាលា នេត យ៉ង់ ងាយស្រួលក្នុងការធ្វើដំណើរ មិនប្រឈមនិងគ្រោះថ្នា ក់ដោយយថាហេតុណាមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមមន្ត្រីរដ្ឋបាលក្រុងបាត់ដំបង ជាជំហានដំបូងត្រូវបានរៀបចំកែសម្រួលផ្លូវថ្នល់នៅចំណុចទីតាំងរង្វង់មូលរូបសំ ណាក លោកតាដំបងក្រញួងឲ្យបានរួចរាល់ជាមុន ដោយមើលឃើញថា ទីតាំងខាងលើនេះជាចំណុចសំខាន់សម្រាប់សម្រួលដល់ការធ្វើដំណើរឲ្យបានធំទូលាយទាំងផ្លូវថ្នល់ ទាំងទីធ្លាសាលារៀន “នេតយ៉ង” បានបង្កលក្ខណះងាយស្រួលក្នុងការធ្វើដំណើររបស់សិស្សជាបេក្ខជនមកពីតាមបណ្តាស្រុកជាច្រើនប្រកបដោយផាសុខភាព ក៏ដូចជាការធ្វើដំណើរប្រកបដោយសុវត្ថិភាព ក្នុងសម័យប្រឡងមកដល់ពីមួយឆ្នាំទៅមួយឆ្នាំ។

ក្រោយការសម្រេចបាននូវសមិទ្ធិផលខាងលើនេះ ប្រជាពលរដ្ឋមកពីតាមបណ្តាស្រុកមួយចំនួនដែលជាអាណាព្យាបាល​សិស្សជាបេក្ខជនប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ បានកោតសរសើរអាជ្ញាធរខេត្តដែលបានរៀបចំសណ្តាប់ធ្នាប់សាធារណះបានយ៉ាងល្អប្រសើរ មានទីធ្លាផ្លូវធំល្អ មានផាសុខភាព និងទេសភាពគួឲ្យស្រស់ស្រាយជាងគ្រាកន្លងទៅ។

ក្នុងដំណើរផ្តល់ទឹកចិត្តដល់កូនដែលមកប្រឡង មានអាណាព្យាបាលច្រើនណាស់ ដែលកំពុងរងចាំកូនៗចូលប្រកួត ដើម្បី ដណ្តើមយកជ័យជំនះរបស់ពួកគេរៀងៗខ្លួន។ ពលរដ្ឋ​មកពី​បណ្តា​ស្រុក​ផ្សេងៗ​ក៏​បានមានការ​ចាប់អារម្មណ៍​ទិដ្ឋភាពក្នុងខេត្តបាត់ដំបង ហាក់មានការប្រែមុខមាត់​ច្រើ​ន​ខុសពី​មុន​ រួមទាំង​ការ​រៀបចំសណ្តាប់ធ្នាប់បានល្អប្រសើរ។

កំពុងតែអង្គុយរង់ចាំកូន អ្នកស្រី អាន់ គឹមលី មកពីឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង​បានឲ្យដឹងថា ទិដ្ឋភាពនៅមណ្ឌលប្រឡង “នេតយ៉ង់”ឆ្នាំ នេះមើលទៅមានទីធ្លាធំទូលាយ មានផាសុខភាពល្អ អមដោយផ្លូវក្រាលកៅស៊ូធំទូលាយ មិនមានការកកស្ទះដូចកាលគ្រាមុនដែលអ្នកស្រីធ្លាប់មក ហើយនៅតាមដងស្ទឹងក៏ស្រស់ស្អាតគួឲ្យគយគន់។

អ្នកស្រីបន្តថា “ឱកាស​មកមើលកូន​ប្រឡង​ ខ្ញុំក៏បានឆ្លៀតដើរកម្សាន្តក្នុងក្រុងឃើញថា បច្ចុប្បន្នក្នុងក្រុងបាត់ដំបង មានការអភិវឌ្ឍន៍ច្រើន”។

ដូច​គ្នានេះដែរ អ្នកស្រី សុវណ្ណឌី មកពីឃុំស្តៅ ស្រុករតន:មណ្ឌល នៃខេត្តបាត់ដំបង ក៏បានសម្តែងអារម្មណ៍ថា “ខ្ញុំមិនដែល​មកទេនៅទីតាំងសាលានេត យ៉ង់ ទើបតែឆ្នាំនេះជូនកូនមកប្រឡង មើលទៅមានទិដ្ឋភាពស្អាតណាស់ ជាពិសេស រង្វង់មូលលោកតាដំបងក្រញួង មានផ្លូវធំទូលាយប្លែក ខ្ញុំបានអង្គុយលេងនៅតាមមាត់ស្ទឹងជិតវិមានឯករាជ្យដូចមានអារម្មណ៍​ថា កំពុងនៅរាជធានីភ្នំពេញដែរ”៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម