ព័ត៌មានជាតិ
ពលករខ្មែរជាង ១៩ ម៉ឺននាក់ ទទួលបានឱកាសការងារធ្វើ ក្រោយវិលត្រឡប់ពីថៃ
គិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋ និងពលករខ្មែរ ដែលទើបវិលត្រឡប់មកពីប្រទេសថៃប្រមាណជាង ១៩ ម៉ឺននាក់ទទួលបានឱកាសការងារតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងវិស័យឯកជន បន្ទាប់ពីក្រសួង និងភាគីពាក់ព័ន្ធបានផ្សព្វផ្សាយ និងនាំយកឱកាសការងារទៅដល់មូលដ្ឋាន។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា គិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃចំនួន ១៩ម៉ឺននាក់ទទួលបានឱកាសការងារតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងវិស័យឯកជន។



ចាប់តាំងពីពេលមានបញ្ហាទំនាស់នៅតាមព្រំដែនកម្ពុជា និងថៃនាពេលកន្លងមកនេះ បានធ្វើឱ្យពលករខ្មែរដែលធ្វើការងារនៅប្រទេសថៃ មានការភ័យខ្លាចពីសុខសុវត្ថិភាព ហើយពួកគាត់បានសម្រុកចាកចេញពីប្រទេសថៃជាបន្តបន្ទាប់រហូតមកដល់ពេលនេះ។ ទន្ទឹមគ្នានេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាប់ផ្ដើមយុទ្ធនាការផ្សព្វផ្សាយគ្រប់ច្រកល្ហក ដើម្បីដោះស្រាយបញ្ហាជីវភាព និងផ្ដល់ឱកាសការងារថ្មីជូនពួកគាត់ដល់ភូមិស្រុក។
អ្នកនាំពាក្យរូបនេះបានបន្តថា រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការ បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋក្នុងស្រុក និងពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ គឺធ្វើយ៉ាងណានាំឱកាសការងារជូនពួកគាត់ភ្លាមៗ ដើម្បីគាំពារជីវភាពឱ្យបានទាន់ពេលវេលា។
ក្រសួងការងារ បានណែនាំដល់មន្រ្តីជំនាញក្រោមឱវាទដែលមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងមន្រ្តីជំនាញពាក់ព័ន្ធ បានចុះប្រមូលទិន្នន័យតម្រូវការកម្លាំងពលកម្ម និងតម្រូវការការងារពីគ្រប់ក្រុមហ៊ុន និងគ្រឹះស្ថានទាំងតូចទាំងធំនៅទូទាំងប្រទេស ដើម្បីយកមកផ្សព្វផ្សាយ និងនាំឱកាសការងារទៅដល់មូលដ្ឋាន ក៏ដូចជាដាក់ប្រចាំការនៅតាមច្រកព្រំដែនកម្ពុជា-ថៃផងដែរ។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ។
បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រាប់ទីផ្សារការងារនៅកម្ពុជានៅឆ្នាំ២០២៥ កំពុងមានភាពល្អប្រសើ និងមានតម្រូវការខ្ពស់ដូចជា សេវាស្នាក់នៅ និងភោជ្ជនីយដ្ឋាន កម្មន្ដសាល ផលិតគ្រឿងអេឡិចត្រូនិក និងឧបករណ៍អគ្គិសនី វាយនណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប អប់រំ ហិរញ្ញវត្ថុ និងធានារ៉ាប់រង បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានវិទ្យា(ICT) ដឹកជញ្ជូន និងស្ដុកទំនិញ និងវិស័យសំណង់៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


