ព័ត៌មានជាតិ
ដើមឈើផ្កា “ជើងគោ” ១៥ ០០០ដើម នឹងដាំនៅតាមបណ្តោយផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម)
រដ្ឋបាលខេត្តកំពង់ចាម គ្រោងរៀបចំដាក់ដាំដើមឈើផ្កា ប្រភេទ “ជើងគោ” ចំនួន ១៥ ០០០ដើម ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ រហូតដល់ រង្វង់មូល ស្ពានគីហ្សូណា ក្រុងកំពង់ចាម។ ដើមឈើផ្កាខាងលើ ជាអំណោយរបស់ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែននគររូបនីយកម្ម និងសំណង់ តាមរយៈការស្នើសុំពី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

នេះបើយោងតាមកិច្ចប្រជុំពិនិត្យវឌ្ឍនភាព ការងារស្ថាបនាផ្លូវជាតិលេខ៧ និងរៀបចំប្រព័ន្ធសុវត្ថិភាព នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ របស់រដ្ឋបាលខេត្តកំពង់ចាម ដែលដឹកនាំដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សហការជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជាប្រធានគម្រោងសាងសង់ផ្លូវជាតិលេខ៧។
នាឱកាសនោះ លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា គម្រោងដាក់ដាំដើមឈើផ្កា យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលពុំធ្លាប់មានពីមុនមក គឺបានព្រមព្រៀង និងឯកភាពទាំងស្រុង ពីក្រសួងពាក់ព័ន្ធ រួមមាន ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងបរិស្ថាន។

លោកអភិបាលខេត្តបន្តថា «យើងក៏មានផែនការ រួចហើយដែរ ចំពោះការដាក់ដដើមឈើផ្កាទាំងនេះ ដោយតម្រូវឱ្យក្រសួង និងអង្គភាពពាក់ព័ន្ធ ធ្វើការសហការជាមួយប្រជាពលរដ្ឋ ក្នុងការចលនា ថែរក្សា ការពារ គឺ “មនុស្ស១គ្រួសារ ថែរក្សាដើមឈើផ្កា១ដើម សំដៅធ្វើយ៉ាងណាឱ្យការធ្វើចរាចរណ៍តាមដងផ្លូវនេះមានសុវត្ថិភាពខ្ពស់ និងបង្កើនសោភ័ណភាពបរិស្ថានតាមដងផ្លូវ»។
ថ្លែងក្នុងឱកាសបិទកិច្ចប្រជុំ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជាប្រធានគម្រោងសាងសង់ផ្លូវជាតិលេខ៧ បានថ្លែងកោតសរសើរដល់រដ្ឋបាលខេត្តកំពង់ចាម ដែលបានពុះពារ សហការជាមួយក្រសួងពាក់ព័ន្ធ ជំរុញឱ្យការស្ថាបនាផ្លូវជាតិលេខ៧ ទទួលបានជោគជ័យ គួរជាទីមោទនៈ ដែលគិតមកដល់ពេលនេះ ការដ្ឋានសាងសង់ផ្លូវជាតិលេខ៧ សម្រេចបានប្រមាណជាង ៧០%ហើយ៕




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


