ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ចាម ស្នើពលរដ្ឋរស់នៅតំបន់បាក់ស្រុតច្រាំងទន្លេ បង្កើនការប្រុងប្រយ័ត្ន និងសហការជាមួយសមត្ថកិច្ច
រដ្ឋបាលខេត្តកំពង់ចាម បានស្នើដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ ឬធ្វើដំណើរទៅក្នុង ឬជិតតំបន់កើតហេតុ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមសហការជាមួយសមត្ថកិច្ចដែលកំពុងប្រចាំការ រៀបចំសណ្តាប់ធ្នាប់ក្នុងតំបន់នោះ ប្រកបដោយការយោគយល់។

ការអំពាវនាវនេះ គឺបន្ទាប់ពីកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១១យប់ មានករណីបាក់ស្រុតប្រាំងទន្លេ នៅចំណុចភូមិ ទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលចំណុចបាក់ស្រុកនេះ បានបណ្តាលឱ្យមានការប៉ះពាល់ដូចជា ផ្នែកខាងលើ បាក់ស្រុតសំណង់ច្រាំង និងសំណង់សួនទាំងស្រុង រួមនឹងសំណង់ផ្លូវកៅស៊ូ មួយផ្នែកធំ ដែលមានបណ្តោយប្រវែងប្រមាណ ៧០ម៉ែត្រ។ រីឯផ្នែកខាងក្រោម បាក់ស្រុតសំណង់បេតុងទប់ច្រាំង បណ្តោយប្រវែងប្រមាណ ៧០ម៉ែត្រ ទទឹង ៣២ម៉ែត្រ ចូលទឹកទន្លេទាំងស្រុង។
ជាការវាយតម្លៃបឋម មូលហេតុនៃការបាក់ស្រុតច្រាំងទន្លេ ករណីខាងលើនេះ គឺបណ្ដាល មកពីទីតាំងនោះ ស្ថិតនៅខាងមុខអន្លង់ទឹកកួច ដែលមានជម្រៅចាប់ពី ១,២ ម៉ែត្រ ទៅ ៦ ម៉ែត្រ និង ម្យ៉ាងទៀត សំណង់ច្រាំងទន្លេត្រូវបានសាងសង់តាំងពីឆ្នាំ២០១២ ដែលមកដល់ពេលនេះបានតស៊ូការពារ ការបាក់ស្រុតច្រាំងទន្លេងជាង ១៤ឆ្នាំហើយ។

ជាការឆ្លើយតបនឹងករណីនេះ រដ្ឋបាលខេត្តកំពង់ចាម បានដាក់ចេញជាវីធានការ ២ចំណុចភ្លាមៗដូចខាងក្រោម ៖
១.រដ្ឋបាលខេត្ត បានប្រើប្រាស់កម្លាំងសមត្ថកិច្ចហាមឃាត់ការធ្វើចរាចរណ៍ និងធ្វើដំណើចេញចូល តំបន់បាក់ស្រុតច្រាំងទន្លេ ជាបណ្តោះអាសន្ន ដើម្បីការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋទូទៅ។ ជាមួយគ្នានោះ អ្នកប្រកបរបររកស៊ីក្នុងទីតាំង ឬជាប់នឹងទីតាំងកើតហេតុដែលប្រឈម ក៏ត្រូវបានណែនាំឱ្យធ្វើការផ្លាស់ប្ដូរទៅ ទីតាំងមានសុវត្ថិភាពដូចគ្នា។
២.រដ្ឋបាលខេត្ត បានធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាល និងស្នើសុំអន្តរាគមន៍ទៅគណៈកម្មាធិការ ជាតិគ្រប់គ្រងគ្រោះមហន្ត និងក្រសួងធនធានទឹក និងឧតុនិយម ដើម្បីស្នើសុំការចុះពិនិត្យ វាយតម្លៃលក្ខណៈ បច្ចេកទេស និងពិនិត្យលទ្ធភាពក្នុងការស្តារ និងសាងសង់សំណង់ច្រាំងទន្លេឡើងវិញ។ ជាក់ស្ដែង នៅព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០០៦ នេះ ក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម សហការ ជាមួយនឹងរដ្ឋបាលខេត្ត បានចុះមកដល់ទីតាំងកើតហេតុរួចហើយ។

សូមជម្រាបដែរថា នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នេះ លោក សា ស៊ីថា អភិបាលរងខេត្ត តំណាង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត សហការជាមួយ នាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យ និងសិក្សាលើការបាក់ស្រុតច្រាំងទន្លេមេគង្គ ស្ថិតនៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម។
បើតាមរបាយការរបស់ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឱ្យដឹថា មូលហេតុនៃការបាក់ស្រុតច្រាំងទន្លេនេះ តាមស្ថានភាពជាក់ស្តែងបណ្តាលមកពីចរន្តទឹកទីតាំងនោះ មានអន្លង់ទឹកគួច ហើយមុខទឹកនៃទន្លេមេគង្គហូរមកបុកចំតែម្តង ទើបធ្វើឱ្យមានបម្រែបម្រួលចរន្តទឹក នាំឱ្យប៉ះពាល់ដល់សំណង់ច្រាំងទន្លេ បូករួមទាំង សំណង់នេះសាងសងមានអាយុកាលយូរ ប្រហែល១៤ឆ្នាំហើយដែរ៕

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


